ចរន្តអគ្គិសនីត្រូវបានកាត់ផ្តាច់សម្រាប់ប្រជាជនរាប់ម៉ឺននាក់ ដែលរស់នៅលើកោះ តាស់ម៉ានៀរ (Tasmania) របស់ប្រទេសអូស្ត្រាលី បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង។ ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីក្នុងតំបន់បាននិយាយថា បច្ចុប្បន្តអតិថិជនប្រមាណ 3 ម៉ឺននាក់កំពុងរស់នៅដោយគ្មានអគ្គិសនីប្រើប្រាស់ ហើយបុគ្គលិករបស់យើងកំពុងធ្វើការជួសជុលទីតាំងដែលរងការកាត់ផ្តាច់។ ក្រុមអ្នកព្យាករណ៍អាកាសធាតុរបស់ប្រទេសអូស្ត្រាលីបាននិយាយថា កោះ តាស់ម៉ានៀរ ដែលមានប្រជាជនរស់នៅសរុបប្រមាណ 570.000 នាក់ បានរងការវាយប្រហារដោយភ្លៀងធ្លាក់ និងខ្យល់បក់បោកខ្លាំង ខណៈដែលសេវាសង្គ្រោះបន្ទាន់ក្នុងតំបន់បានទទួលការខលចូលសុំជំនួយ ចំនួន 323 លើកក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ ។