ការប្រកួតពានរង្វាន់បាល់ទាត់ខេមបូឌានលីគនារី (Cambodian Women’s League) ឆ្នាំ២០២៤-២៥ បានឈានដល់សប្ដាហ៍ទី៤ហើយដោយមាន៥គូ ប្រកួតនៅលើ ៥ទីលានផ្សេងគ្នា កាលពីចុងសប្ភាហ៍កន្លងទៅ ។

យ៉ាងណាមិញ សម្រាប់លទ្ធផលនៃការប្រកួត ក្រុមបាល់ទាត់នារី បានយកជ័យជំនៈយ៉ាងចាស់ដៃក្នុងដីរបស់ខ្លួនទៅលើសមាគមកីឡាបាល់ទាត់នារី ខេត្តកំពង់ធំ ក្នុងលទ្ធផល ១៩ ទល់និង០ ,ក្រុមនារីក្លិបបាល់ទាត់បឹងកេត ក្នុងនាមជាម្ចាស់ផ្ទះប្រកួតចាញ់ក្រុមភ្ញៀវក្រុមបាល់ទាត់នារីខេត្តសៀមរាបក្នុងលទ្ធ២ទល់និង៥ ,ក្រុមបាល់ទាត់នារី មន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ឆ្នាំ ប្រកួតឈ្នះ ក្រុមបាល់ទាត់នារី សលត៍ ខេត្តបាត់ដំបង ក្នុងលទ្ធផល៦ទល់និង៤ នៅកីឡដ្ឋានខេត្តកំពង់ឆ្នាំ ។

ក្រុមបាល់ទាត់នារី ណាហ្គាវើលដ៍ ប្រកួតឈ្នះក្រុមបាល់ទាត់នារី សមាគមក្លឹបបាល់ទាត់មីស្ទើរលេង ក្នុងលទ្ធផល ១២ ទល់និង០ ។ចំណែក ក្រុមបាល់ទាត់នារី វិសាខា បានត្រឹមស្មើគ្នា ០ទល់និង០ ជាមួយក្រុមបាល់ទាត់នារី ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានព្រះខ័នរាជស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

សូមបញ្ជាក់ថាលីគនារីកម្ពុជា តម្រូវឱ្យក្រុមទាំង១០ប្រកួតគ្នាវិលជុំចំនួន២ជើងហើយក្រុមដែលមានពិន្ទុច្រើនជាងគេមានឈ្មោះបន្តប្រកួតវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ ដោយក្រុមលេខ៣ ប៉ះក្រុមលេខ៤ រកអ្នកឈ្នះឡើងទៅប៉ះក្រុមលេខ២ ខណៈក្រុមលេខ១ មានឈ្មោះចាំប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ។ តាមគម្រោងការប្រកួតធ្វើនេះចាប់ផ្ដើមពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយការប្រកួតត្រូវធ្វើ Home/Away លើទឹកដីរបស់ក្រុមទាំង១០ម្តងម្នាក់ ៕