ក្រុមបាល់ទាត់នារី សលត៍ ខេត្តបាត់ដំបង និងសមាគមបាល់ទាត់មីស្ទើរលេង ជាក្រុមដែលមិនទាន់រកបានជ័យជម្នះសោះ ឆ្លងកាត់៥ប្រកួតរួមមក នៃពានរង្វាន់លីគនារីកម្ពុជា (Cambodian Women League 2024-25) ។ ឆ្លងកាត់ការប្រកួតចំនួន៥ប្រកួតរបស់ក្រុមបាល់ទាត់នារី សលត៍ ខេត្តបាត់ដំបង ប្រកួតទី១ ចាញ់ក្លិបាល់ទាត់សៀមរាប ក្នុងលទ្ធផល ១៥ដល់និង០ ,ប្រកួតទី២ ចាញ់វិសាខា ក្នុងលទ្ធផល ១៨ទល់និង០ ,ប្រកួតទី៣ ចាញ់ភ្នំពេញក្រោន ក្នុងលទ្ធផល ២៥ទល់និង០ ,ប្រកួតទី៤ ចាញ់ក្រុមមន្ទីរអបរំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង ៦ទល់និង៤ និងប្រកួតទី៥ ចាញ់ព្រះខ័នរាជស្វាយរៀងក្នុងលទ្ធផល ២៣ ទល់និង០ កាលពីថ្ងៃទី១៤ កញ្ញា ចុងសប្ភាហ៍កន្លងទៅ ។
ងាកមកក្រុមបាល់ទាត់នារីរបស់សមាគមបាល់ទាត់មីស្ទើរលេង ឆ្លងកាត់កការប្រកួទចំនួន ៥ប្រកួត កន្លងមក ដោយប្រកួតទី១ ចាញ់វិសាខា ក្នុងលទ្ធផល ១៧ទល់និង០ ,ប្រកួតទី២ ចាញ់សមាគកីឡាខេត្តកំពង់ធំ ក្នុងលទ្ធផល ៤ទល់និង១ ប្រកួតទី៣ ចាញ់បឹងកេត ក្នុងលទ្ធផល ៧ទល់និង១ ប្រកួតទី៤ ចាញ់ណាហ្គាវើលដ៍ ១២ទល់និង០ និងប្រកួតទី៥ ចាញ់ភ្នំពេញក្រោន ១៤ ទល់និង០ កាលពីថ្ងៃទី១៤ កញ្ញា ចុងសប្ភាហ៍កន្លងទៅដែរនោះ ។ ដំណើរការបាន ៥សប្ដាហ៍រួចមកក្រុមបាល់ទាត់នារីភ្នំពេញក្រោន កំពុងឈរកំពូលតារាងបណ្ដោះអាសន្ន ដោយ ៥ប្រកួត ឈ្នះ៤ប្រកួត ស្មើ១ប្រកួត ស៊ុតបញ្ចូលទីបាន ចំនួន ៦៣គ្រាប់ របូតវិញ ២គ្រាប់ មាន ១៣ពិន្ទុ។ ខណ:សលត៍ ខេត្តបាត់ដំបង ៥ប្រកួត មិនទាន់ឈ្នះសោះ ស៊ុតបាន ៤គ្រាប់ របូតវិញ ៨៧គ្រាប់ ។
សូមបញ្ជាក់ថាលីគនារីកម្ពុជា តម្រូវឱ្យក្រុមទាំង១០ប្រកួតគ្នាវិលជុំចំនួន២ជើងហើយក្រុមដែលមានពិន្ទុច្រើនជាងគេមានឈ្មោះបន្តប្រកួតវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ ដោយក្រុមលេខ៣ ប៉ះក្រុមលេខ៤ រកអ្នកឈ្នះឡើងទៅប៉ះក្រុមលេខ២ ខណៈក្រុមលេខ១ មានឈ្មោះចាំប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ ។ តាមគម្រោងការប្រកួតធ្វើនេះចាប់ផ្ដើមពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយការប្រកួតត្រូវធ្វើ Home/Away លើទឹកដីរបស់ក្រុមទាំង១០ម្តងម្នាក់ ៕