ទីផ្សារ នំលោកខែ របស់ប្រទេសចិន បានកើនឡើងយ៉ាងខ្លាំងក្នុងអំឡុងពិធីបុណ្យប្រចាំឆ្នាំនេះ ជាមួយនឹងម៉ាកយីហោ រសជាតិ និងការរចនាវេចខ្ចប់ជាច្រើន បានទាក់ទាញអតិថិនជនជាបន្តបន្ទាប់។ ពិធីបុណ្យពាក់កណ្តាលរដូវស្លឹកឈើជ្រុះប្រចាំឆ្នាំរបស់ប្រទេសចិន ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី 15 នៃខែទី 8 តាមច័ន្ទគតិរបស់ប្រទេសចិន គឺជាពិធីបុណ្យប្រពៃណីសម្រាប់ការជួបជុំគ្រួសារ ហើយប្រជាជនចិន តែងតែប្រារព្ធពិធីនេះ ជាមួយនឹងការទទួលទាន នំលោកខែ ។ 

នៅទីក្រុង ឆឹងទូ របស់ប្រទេសចិន ពិធីបុណ្យ សែនលោកខែ បានប្រមូលផ្តុំក្រុមហ៊ុនប្រមាណ 200 មកពីជាង 10 តំបន់ក្នុងចំណោមខេត្តចំនួន 31 ក្នុងប្រទេសចិនដីគោក ដើម្បីបង្ហាញផលិតផលរបស់ពួកគេ ជាមួយនឹងរសជាតិ ការច្នៃប្រឌិត និងការរចនាវេចខ្ចប់ដ៏ល្អប្រណិតនៃ នំលោកខែ នេះ ។