ក្រុងបាត់ដំបង ៖

បុរសម្នាក់ច្នៃឧបករណ៍ឆក់ត្រីខុសបច្ចេកទេស បណ្តាលអោយឆ្លងចរន្តអគ្គិសនីឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង ០៨និង៣០នាទី ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ នៅត្រង់ចំណុចក្រុមទី២៨ ភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ។

សពជនរងគ្រោះមានឈ្មោះ ជាតិ ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ រស់នៅក្រុមទី២៨ ភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ហើយក្រោយធ្វើកោសល្យវិច័យសមត្ថកិច្ចបានប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕