អាចនិយាយបានថា បន្ទាប់ពីមានការផ្ទេរតំណែងរួចសង្កេតឃើញថា ស្រីស្អាត ភឹម ស្រីនោ អតីតម្ចាស់ជ័យលាភីលេខមួយពីវេទិកាប្រកួតសម្រស់ Miss Grand Cambodia 2023 មានការងារចូលមកជាហូរហែ មិនថាតែជាកម្មវិធីនៅក្នុងស្រុក ឬកម្មវិធីនៅក្រៅស្រុកនោះទេ ។
ទន្ទឹមនឹងមានភាពមមាញឹកជាមួយការងារក្នុងវិស័យសិល្បៈហើយនោះ អតីតម្ចាស់ជ័យលាភីលេខមួយពីកម្មវិធីប្រកួតសម្រស់រូបនេះ តែងតែបញ្ចេញ Album រូបថត Concept ថ្មីៗ បែបហឹរៗជាច្រើន មិនឱ្យអ្នកដែលស្រឡាញ់គាំទ្រនាងមានការខកបំណងឡើយ។ យ៉ាងណាមិញបន្ទាប់ពី ស្រីស្អាតរូបនេះ ត្រលប់មកពីដំណើរកម្សាន្តនៅប្រទេសឡាវជាមួយមិត្តរួមជំនាន់ប្រកួតនៅលើវេទិកា Miss Grand International 2023 ភ្លាម ស្រាប់តែមានកម្មវិធីនៅក្រៅស្រុកមួយអញ្ជើញនាងឱ្យទៅចូលរួម ពោលគឺយោងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ Miss Lgbt Vietnam ដែលបានបង្ហោះកាលពីថ្ងៃទី 15 ខែកញ្ញា ឆ្នាំ2024 កន្លងទៅនេះ បានឱ្យដឹងថា កញ្ញា ភឹម ស្រីនោ នឹងត្រូវចូលរួមធ្វើជាគណៈកម្មការពិសេសនៅវគ្គផ្តាច់ព្រ័ត្រនៅក្នុងកម្មវិធី Miss Lgbt Vietnam 2024 នៅថ្ងៃទី9 ខែតុលា នៅឯប្រទេសវៀតណាម ដែលនឹងមកដល់ឆាប់ៗខាងមុខនេះហើយ ។
ជាមួយគ្នានេះ ក្រោយពេលបណ្តាអ្នកគាំទ្រទាំងក្នុងស្រុកនិងក្រៅស្រុករបស់កញ្ញា ភឹម ស្រីនោ បានដឹងពីដំណឹងដ៏រំភើបនេះ ពួកគេបានចូលរួមសម្តែងក្តីត្រេកអរដល់អតីតម្ចាស់ជ័យលាភីលេខមួយពីកម្មវិធីបវរកញ្ញាដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ2023 រូបនេះថែមទៀតផង ៕