២សប្ភាហ៍កន្លងទៅការប្រកួតប្រដាល់ «វើក អ្នកចម្បាំងគុនខ្មែរ»ទទួលបានការគាំទ្រយ៉ាងពេញទំហឹង ព្រមទាំងលេចវត្តមានកីឡាករខ្លាំងៗជាច្រើនរូប

Sports • September 09, 2024
 ២សប្ភាហ៍កន្លងទៅការប្រកួតប្រដាល់ «វើក អ្នកចម្បាំងគុនខ្មែរ»ទទួលបានការគាំទ្រយ៉ាងពេញទំហឹង ព្រមទាំងលេចវត្តមានកីឡាករខ្លាំងៗជាច្រើនរូប

ការប្រកួតប្រដាល់គុនខ្មែរ "វើក អ្នកចម្បាំងគុនខ្មែរ - WURKZ KUN KHMER BATTLE" បានឆ្លងផុតសប្ភាហ៍ទី២ ហើយ ដែលការប្រកួតនេះ បានធ្វើឡើងនៅសង្វ្រៀនក្នុងសាលសម្ដេចពិជ័យសេនា ទៀ បាញ់ នៃមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ស្តាតចាស់ ។

ចំពោះលទ្ធផលនៃការប្រកួត គូទី១ ការប្រកួតមិត្តភាពជាតិ កីឡាករ បង្គោលខៀវ សំ អាន បានប្រកួតឈ្នះ ពិន្ទុ កីឡាករ បង្គោលក្រហម រិទ្ធី ភៀនសុផាត ។ គូទី២ ប្រកួតមិត្តភាពជាតិ កីឡាករ នួន រ៉ាថេន បានប្រកួតឈ្នះ កីឡាករ ភី សុផេត ចំណែកគូទី៣ ជាគូមិត្តភាព អន្តរជាតិ កីឡាករ ខាំ ខ្លារាជ  របស់កម្ពុជា បានផ្ដួលកីឡាករ មកពីមីយ៉ាន់ម៉ា អោយបោះបង់ការប្រកួតត្រឹមទឹកទី២ ,គូទី៤ ជាការប្រកួតលក្ខណៈ ឃីកបុកស៊ីង កីឡាករ ប៊ន ពន្លឹក ប្រកួតឈ្នះ ពិន្ទុ កីឡាករ មកពីប្រទេស អ៊ីរ៉ង ,រីឯ គូទី៥ ជាគូមិត្តភាព អន្តរជាតិផ្នែកនារី កីឡាការិនី មឿយ សឹង របស់កម្ពុជា បានប្រកួតឈ្នះ កីឡាការិនី ហុងកាន់យ៉ា មកពីព្រះរាជាណាចក្រថៃ ដោយបានផ្ដួលកីឡាការិនីថៃ អោយបោះបង់ការប្រកួត ត្រឹមទឹកទី២ ,គូទី៦ ការប្រកួតមិត្តភាពអន្តរជាតិ កីឡាករ សុខ រិទ្ធ របស់កម្ពុជា បានប្រកួតឈ្នះ ពិន្ទកីឡាករ ទូរ៉ាក់ ភេតថន មកពីប្រទេសមីយ៉ាន់ម៉ា និងគូទី៧ កីឡាករ ឡុង សំណាង ប្រកួតឈ្នះពិន្ទុកីឡាករ  រុង សែងតាក់រ៉ាន់ មកពីព្រះរាជាចក្រថៃ ។

កុំភ្លេចណា នៅចុងសប្ភាហ៍នេះនឹងមានវត្តមាន កីឡាករ ខ្លាំងៗ ជាច្រើនរូបមកអង្រួនសង្វ្រៀនប្រដាល់ "វើក អ្នកចម្បាំងគុនខ្មែរ - WURKZ KUN KHMER BATTLE" ចូលរួមទស្សនាដោយសេរី នៅសាលសម្ដេចពិជ័យសេនា ទៀ បាញ់ នៃមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ស្តាតចាស់ រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៦ល្ងាចតទៅ ។








x Enlarged Image