ព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជា ត្រូវបានរៀបចំឡើងរយៈពេល៣ថ្ងៃពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។ ព្រឹត្តិការណ៍មួយនេះមានការចូលរួមពីមហាសេដ្ឋី អ្នកមានឥទ្ធិពលលើបណ្តាញសង្គម កីឡាករ និងតារារ៉េបល្បីៗ ។

អ្នករៀបចំព្រឹត្តិការណ៍អះអាងថា នេះមិនមែនជាព្រឹត្តិការណ៍ដើម្បីបង្អួតរថយន្តទំនើបៗពីសំណាក់អ្នកមាននៅកម្ពុជាទេ តែវាជាព្រឹត្តិការណ៍ដើម្បីជំរុញវិស័យទេសចរណ៍នៅកម្ពុជា ការរកមូលនិធិជួយមន្ទីរពេទ្យកុមារអង្គរ ការបើកឱកាសឲ្យអ្នកវិនិយោគបានជួបគ្នា និងជាការបង្កើតកំណត់ត្រាពិភពលោកហ្គីណេសដែលមានការចតរថយន្តច្រើនជាងគេនៅមុខប្រាសាទអង្គរវត្ត ។ 

សំណួរសួរថា តើប្រទេសកម្ពុជា ចំណេញអ្វីខ្លះជុំវិញការរៀបចំព្រឹត្តិការណ៍ Gumball3000?

ចម្លើយនោះគឺ៖ ១-មានចរន្តសេដ្ឋកិច្ចជាបណ្តាញ ដូចជាតម្រូវការដូចជា អាហារ កន្លែងស្នាក់នៅ កន្លែងកម្សាន្តនានា និងសាំងឡាន -ល-។

2-ទទួលបានការបរិច្ចាគចូលមន្ទីរពេទ្យកុមារអង្គរ (ក្មេងរាប់ម៉ឺននាក់ឈឺរាល់ថ្ងៃ ហើយត្រូវការ ការព្យាបាល)។

3- បង្ហាញច្បាស់ៗពីវប្បធម៌ និងតំបន់ទេសចរណ៍របស់ខ្មែរ ជាពិសេសតំបន់ប្រាសាទ

4- បង្ហាញទៅពិភពលោកពីសេរីភាព និងសន្តិភាពក្នុងការដើរហើរ ដើម្បីកុំឱ្យប្រទេសជិតខាងបំបាំងយើងពីផែនទី ព្រោះជើងហោះហើរធំៗចុះនៅប្រទេសគេសិន (ចំណុចនេះសំខាន់ក្នុងវិស័យទេសចរណ៍)

5-បង្ហាញពីកិច្ចសហការជាមួយកម្មវិធីអន្តរជាតិនានា (លើកក្រោយគេមកទៀត)

6- ទាក់ទាញជនល្បីៗដែលមិនដែលបានមកស្គាល់ស្រុកយើង 

7- គេមកលេង គេមកផ្សព្វផ្សាយ (មនុស្សធម្មតាម្នាក់យ៉ាងហោចក៏មានអ្នកស្គាល់រាប់ពាន់នាក់បន្តដែរ ចុះបុគ្គលល្បី?)

8-ទាក់ទាញទេសចររដូវកាល Greeny Angkor

9- គេបានស្គាល់ពីអត្តចរិតពិតនៃយើង (ជនជាតិដែលភ្ជាប់នឹងស្នាមញញឹម និងភាពស្មោះត្រង់)

10- ចូលរួមវ៉ាជែងជាមួយអន្តរជាតិ ជាមួយធនធាន និងចំណេះដឹង (វិស័យឡាន)

11- បំពេញបំណងអ្នកស្រឡាញ់ឡាន ជាដើម.

នៅមានចំណុចច្រើនទៀតដែលចំណេញខ្លាំងដល់ប្រទេសយើង សូមចូលរួមគាំទ្រការសហការបង្កើតនូវកម្មវិធីជាតិ និងអន្តរជាតិបន្តបន្ទាប់ទៀត ជារឿងសំខាន់មួយទៀត ប្រតិបត្តិករទេសចរណ៍ត្រូវរកស៊ីឱ្យស្មោះត្រង់ អ្នកជាអ្នកតំណាងស្រុកខ្មែរយើង បើអ្នកមិនត្រង់នឹងភ្ញៀវ យើងនឹងបាត់ឱកាស និងផ្តល់ជាបទពិសោធន៍មិនល្អ គេអាចនឹងមិនមកម្តងទៀត សូមឱ្យគេចេញទៅ ដោយក្តីនឹករលឹក៕