កាលពីថ្ងៃទី 28 សីហា 2024 ផលិតកម្ម FNC Entertainment បានបង្ហោះរូបភាព Poster នៅក្នុងគេហទំព័រផ្លូវការរបស់ខ្លួន ស្តីពីការធ្វើ Fan Meeting របស់តារាសម្តែង ជុង ហេអ៊ីន (Jung Hae In) ក្រោមឈ្មោះថា “OUR TIME” ឆាប់ៗខាងមុខនេះ។ ជាមួយគ្នានេះ តារាសម្តែងនាំមុខប្រទេសកូរ៉េ ជុង ហេអ៊ីន (Jung Hae In) នឹងនាំយកស្នាមញញឹម ភាពសប្បាយរីករាយដល់បណ្តាអ្នកគាំទ្ររបស់ខ្លួន តាមរយៈ fan meet and greet tour នៅទូទាំងអាស៊ី ដោយកម្មវិធីនឹងចាប់ផ្តើមដំបូងនៅថ្ងៃទី12 ខែវិច្ឆិកា ឯប្រទេសថៃ, ថ្ងៃទី23 ខែវិច្ឆិកា ឯកោះតៃវ៉ាន់, ថ្ងៃទី1 ខែធ្នូ ឯប្រទេសកូរ៉េ, ថ្ងៃទី7 ខែធ្នូ ឯប្រទេសឥណ្ឌូនេស៊ី និងថ្ងៃទី21 ខែធ្នូ ឯប្រទេសហ្វីលីពីន ៕