តារាចម្រៀងនិងអ្នករាំដ៏មានទេពកោសល្យ ខារិណា ប្រធានក្រុមចម្រៀងកូរ៉េដ៏ពេញនិយម (អេស្បា)aespaដែលស្ថិតនៅក្នុងផលិតកម្មយក្ស(អេសអឹមអ៊ីនធើធេនមែន)SM Entertainment បានចូលរួមកម្មវិធីមួយដែលមានឈ្មោះថា (ម្ញូស៊ីនសា ប៊ីយូធី)Musinsa Beauty កាលពីថ្ងៃទី 6 ខែកញ្ញា ថ្មីៗកន្លងទៅនេះ បានក្លាយជាប្រធានបទដែលមានការជជែកវែកញែកគ្នាជាខ្លាំងនៅលើបណ្តាញទំនាក់ទំនងសង្គមក្នុងប្រទេសកូរ៉េខាងត្បូង។ បណ្តាអ្នកលេងបណ្តាញសង្គមទាំងនោះបាននាំគ្នារិះគន់ទៅលើឈុតពណ៌ផ្កាឈូកដែល ខារិណាបានស្លៀកទៅចូលរួមកម្មវិធីនោះថា ខារិណា ស្លៀកខ្លីពេករហូតមានការលេចលើលេចក្រោមស្ទើរតែលេចចេញកេរ្តិ៍ខ្មាស់នៅកណ្តាលវាល ។

យ៉ាងណាមិញទាក់ទងនឹងបញ្ហានេះ អ្នកតំណាងឱ្យ ផលិតកម្មយក្ស (អេសអឹមអ៊ីនធើធេនមែន)SM Entertainment នៅមិនទាន់ចេញមកបញ្ជាក់ពីឈុតរបស់ ខារិណា នៅឡើយទេ ៕