ប្រធានាធិបតីម៉ិកស៊ិកលោក (អង់ដ្រេស ម៉ានូអែល ឡូប៉េស អូប្រាដ័រ) Andres Manuel Lopez Obrador បានអបអរសាទរឋានៈថ្មីរបស់ម៉ិកស៊ិកូ ជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់សហរដ្ឋ អាមេរិកកាលពីថ្ងៃអាទិត្យ ថ្ងៃទី 1 ខែកញ្ញា គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅក្នុងទំនាក់ទំនង សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ក្នុងអំឡុងពេលសុន្ទរកថា ចុងក្រោយរបស់លោកនៅឯទីលាន (ហ្សូកាឡូ) Zocalo ក្នុងទីក្រុងម៉ិកស៊ិកូ លោក បានសង្កត់ធ្ងន់ថា ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម របស់ម៉ិកស៊ិកូ ជាមួយសហរដ្ឋអាមេរិកបានជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេស។
ប្រធានាធិបតី ផុតអាណត្តិរូបនេះ ដែលនឹងឡើងកាន់អំណាចនៅថ្ងៃទី 1 ខែតុលា បានការពារសំណើកំណែទម្រង់ ប្រព័ន្ធតុលាការដ៏ចម្រូងចម្រាសដែលបានបង្កើតភាពតានតឹងជាមួយសហរដ្ឋអាមេរិក និងបានធ្វើ ឱ្យអ្នកវិនិយោគបរទេសភ្ញាក់ផ្អើល។ ជម្រាបជូនថា លោក Lopez Obrador ក៏បានលើកឡើងអំពី អាទិភាពជាតិ ផ្សេងទៀត រួមទាំងគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីសង្គមផងដែរ ប៉ុន្តែបាន សង្កត់ធ្ងន់លើ សមិទ្ធិផលសេដ្ឋកិច្ចក្រោមការដឹកនាំរបស់លោក ខណៈដែលលោកត្រៀមចាកចេញ ពីតំណែងនៅខែក្រោយ ៕