ជាពត៌មានដ៏សោកសៅនៅក្នុងវិស័យសិល្បៈកម្សាន្តហុងកុង នៅពេលដែលទទួលបានដំណឹងមកថាតារាសម្តែងជើងចាស់ហុងកុង លោក  Norman Chui (ណ័រមេនឆុយ) បានបាត់បង់ជីវិតដោយជំងឺមហារីកបំពង់អាហារនៅក្នុងទីក្រុងប៉េកាំងប្រទេសចិន កាលពីថ្ងៃទី1 កញ្ញា កន្លងទៅនេះ ក្នុងវ័យ 73 ឆ្នាំ ​។ 

លោក ធីន ខៃមេន (Kai-Man Tin) ដែលជាមិត្តរួមអាជីពក៏បានប្រាប់ទៅកាន់សារពត៌មានក្នុងស្រុកឱ្យដឹងផងដែរថា តាមពិតទៅ Norman Chui (ណ័រមេនឆុយ) មិនបានដឹងថាខ្លួនឯងកើតមានជំងឺមហារីកនោះទេ ព្រោះគេជាមនុស្សដែលមិនចូលចិត្តតាមដានសុខភាព ហើយនៅពេលត្រួតពិនិត្យឃើញមេរោគ ទើបធ្វើឱ្យគេលាចាកលោកទៅយ៉ាងឆាប់រហ័សបែបនេះ។ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺ ភរិយាទីបីរបស់គេ បានបាត់បង់ជីវិតទៅភ្លាមៗនៅអំឡុងពេលធ្វើពិធីបុណ្យសពឱ្យ Norman Chui (ណ័រមេនឆុយ) ដោយការគាំងបេះដូង និងបានចាកចោលកូនស្រីដែលទើបតែមានអាយុត្រឹម 12 ឆ្នាំប៉ុណ្ណោះ ៕