គិតត្រឹមថ្ងៃអាទិត្យ ទី1 ខែកញ្ញា តួលេខជនជាតិប៉ាឡេស្ទីនដែលស្លាប់ដោយការវាយប្រហារជាបន្តបន្ទាប់របស់យោធាអ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា បានកើនឡើងដល់ប្រមាណ 40.700 នាក់ និងប្រមាណ 94.100 នាក់ទៀតរងរបួស។ អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន ក៏បានរាយការណ៍ពីករណីស្លាប់ និងរងរបួសក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ ដោយមានមនុស្សចំនួន 89 នាក់បានស្លាប់ និងប្រមាន 205 នាក់ផ្សេងទៀតរងរបួស ស្របពេលដែលយោធាអ៊ីស្រាអែលបានវាយឆ្មក់តំបន់ចំនួនពីរនៅភាគខាងត្បូងទីក្រុងហ្គាហ្សា និងជំរុំជនភៀសខ្លួន ចាបាលីយ៉ា (Jabalia) ព្រមទាំងវាយប្រហារទម្លាក់គ្រាប់បែកលើជំរុំជនភៀសខ្លួន នូវសេរ៉ាត់ (Nuseirat) និងលំនៅដ្ឋានជាច្រើនខ្នងនៅទីក្រុង ខាន់ យូនីស ។