សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានបញ្ជូនក្រុមគ្រូបង្វឹក និងអត្តពលិកវាយកូនឃ្លីលើតុចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនឃ្លីតលើតុយុវជន “WTT YOUTH CONTENDER VIENTIANE LAOS “ នៅប្រទេសឡាវ ដែលជាព្រឹត្តិការណ៍ លើកដំបូងរបស់សហព័ន្ធដើម្បីទទួលយកបទពិសោធន៍ពីការប្រកួតកម្រិតពិភពលោក ។
លោក ហេង សុខជាតិ អគ្គលេខាធិការរងនៃសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនឃ្លីតលើតុយុវជន “WTT YOUTH CONTENDER VIENTIANE LAOS “ នៅប្រទេសឡាវ ប្រព្រឹត្តិចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៤ នេះជាការប្រកួតកម្រិតពិភពលោកសម្រាប់ក្រុមកីឡាករ-កីឡាការិនីវ័យក្មេងវាយកូនឃ្លីលើតុកម្ពុជា ។
អគ្គលេខាធិការរងបានបន្តថា ការប្រកួតខាងលើនេះក៏ចំណុចចាប់ផ្តើមសម្រាប់អត្តពលិកវាយកូនឃ្លីលើតុដែលបានឈានចូលការប្រកួតកម្រិតពិភពលោក ដើម្បីទទួលយកបទពិសោធន៍ថ្មីៗ និងការស្ទាប់ស្ទង់សមត្ថភាព និងបច្ចេកទេសរបស់ពួកគេ បន្ទាប់ពីពួកគេបានធ្វើការហ្វឹកហាត់ជាច្រើនខែមកហើយ ។
លោកបានបញ្ជាក់ថា សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានបញ្ជូនក្រុមគ្រូបង្វឹក និងអត្តពលិកវាយកូនឃ្លីលើតុ ៦ នាក់ក្នុងនោះលោក ហ្គូវ អ៊ិចអៀវ ជាគ្រូបង្វឹកសហព័ន្ធ លោក ចាន់ គីមហេនរី គ្រូជំនួយគ្រូបង្វឹកសហព័ន្ធ កីឡាការិនី ចាន់ មីសែលអានីកា កីឡាការិកា ហ្គូវ សុគន្ធធីតា កីឡា កេង កិតិ្តគុណ និងកីឡាករ ហ្គូវ បញ្ញាសម្បត្តិ ៕