បន្ទាយមានជ័យ ៖

យុវជន3នាក់ជិះម៉ូតូគេចពីក្មេងទំនើងដេញកាប់ ក៏ទៅបុករថយន្តដឹកខ្សាច់ចតចោល បណ្តាលឲ្យស្លាប់ទាំង3នាក់ ដែលហេតុការណ៍ខាងលើនេះ បានកើតឡើងនៅយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី07 ខែតុលា ឆ្នាំ2024 នៅចំណុច ក្បែរភ្លើងស្តុបផ្សារកណ្តាល ស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរៈសេនីយ៍ត្រី ព្រិម សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារកណ្តាលបានប្រាប់ថា៖យុវជនទាំង3នាក់ ដែលបានស្លាប់នោះ គឺម្នាក់ ស្លាប់នៅនិងកន្លែង និងស្លាប់ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យ 2នាក់ ក្រោយពីបានជិះម៉ូតូបុកពីក្រោយរថយន្តដឹកខ្សាច់ចតចោល ហើយ ជនរងគ្រោះទាំងបីនាក់ រស់នៅភូមិ/សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

លោកវរៈសេនីយ៍ត្រី ព្រិម សុផល បានបញ្ជាក់ថាតាមការស្រាវជ្រាវព័ត៌មានកាលពីយប់ថ្ងៃទី06ខែតុលា ឆ្នាំ2024 នៅចំណុចសាន់កូ ស្ថិតនៅភូមិ/សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត គឺ ក្រុមភាគីជនរងគ្រោះ បានដេញកាប់ទៅលើភាគីម្ខាង។ លុះដល់យប់រំលងអធ្រាត្រចូលថ្ងៃទី 07 ខែតុលា ឆ្នាំ2024 នៅចំណុច ភ្លើងស្តប់ផ្សារកណ្តាល ក៏ត្រូវភាគីក្រុមក្មេងទំនើងសងសឹង ដោយជិះម៉ូតូដេញកាប់វិញ ហើយ ភាគីជនរងគ្រោះ បានជិះម៉ូតូគេចលឿនពេក ក៏ទៅបុករថយន្តដឹកខ្សាច់ចតចោល ស្លាប់ទាំងបីនាក់តែម្តង។ ពេលនេះ កម្លាំងជំនាញ កំពុងស្រាវជ្រាវរកចាប់ខ្លួនភាគីម្ខាងទៀត ៕