លោក ម៉ាក ព្រីន និងអ្នកនាង គីមប៊ឺលី គឺជាតារាសម្តែងដ៏ល្បីល្បាញប្រចាំប្រទេសថៃ និងជាដៃគូសម្តែងដ៏ស័ក្តិសមរបស់មហាជនថែមទៀតផង។ យ៉ាងណាមិញ គូសម្តែងមួយគូនេះ ក្រោយពេលប្រកាសពីទំនាក់ទំនងស្នេហាជាសាធារណៈ រហូតឈានដល់ការចូលរោងជ័យកាលពីជាងមួយឆ្នាំមុន ពេលនេះពួកគេបានក្លាយទៅជាប្តីប្រពន្ធស្របច្បាប់ហើយ ដោយនៅលើបណ្តាញសង្គមរបស់តារាសម្តែងខាងលើបានបង្ហោះនូវរូបភាពនៃការចុះសំបុត្រអាពាហ៍ពិពាហ៍ជាផ្លូវការនៅចំពោះមុខគ្រួសារទាំងសងខាង ។

គួររំលឹកថា៖ លោក ម៉ាក ព្រីន និងអ្នកនាង គីមប៊ឺលី បានរៀបចំពិធីអាពាហ៍ពិពាហ៍តាមប្រពៃណីយ៉ាងអធិកអធមកាលពីថ្ងៃទី 12 ខែវិច្ឆកា ឆ្នាំ 2023 ក្រោមវត្តមាននៃការចូលរួមពីសំណាក់សិល្បករ សិល្បការិនី និងអ្នកនៅក្រៅរង្វង់សិល្បៈយ៉ាងច្រើនកុះករ ៕