រាជធានីភ្នំពេញ ៖ 

បុរសម្នាក់ បានស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជិះម៉ូតូលឿនទាំងស្ថានភាពមេឃកំពុងតែភ្លៀងធ្លាក់ខ្លាំងជ្រុលទៅបុកពីក្រោយរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក ហើយរថយន្ត បានបន្តល្បឿនបើកគេចខ្លួនបាត់ស្រមោល ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១យប់ថ្ងៃទី៩ខែតុលា ឆ្នាំ២០២៤ ចំណុចផ្លូវជាតិលេខ ៦A  ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ សពជនរងគ្រោះមានឈ្មោះ មួង សុខ ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅខេត្តកណ្តាល ។ 

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញ បុរសរងគ្រោះជិះម៉ូតូមួយគ្រឿងពាក់ផ្លាកលេខ ប.មានជ័យ 1C-0105  ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ទាំងស្ថានភាពមេឃកំពុងតែភ្លៀងធ្លាក់ច្លាំង។ ខណៈពេលធ្វើដំណើរមកដល់ចំណុចកើតហេតុចំណុចស្ពានទី៣ ក៏ស្រាប់តែជ្រុលទៅបុកពីក្រោយរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកយ៉ាងពេញទំហឹង បណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗ ចំណែកឯរថយន្ត បានបន្តល្បឿនបើកគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងជំនាញចរាណ៍ បានចុះមកដល់វាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកជាបណ្យោះអាសន្ន ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕