រាជធានីភ្នំពេញ ៖ 

បុរសជនបរទេសម្នាក់រួមដំណើរជាមួយនិងបុរសជនបរទេស ពីរនាក់និងនារីម្នាក់ ទៀត បានបើករថយន្តឡង់គ្រីស័រមួយគ្រឿងបោះពួយយ៉ាងលឿនបួងចង្កូរបត់ត្រឡប់ ក្រោយ ក៏ជ្រុលទៅបុកទម្លុះចូលផ្ទះលក់ចាប់ហ៊ួយ បណ្តាលឲ្យខូចខាតសម្ភារៈមួយចំនួនធំ និងម៉ូតូ១គ្រឿងសំណាល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១:៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៨ខែតុលា ឆ្នាំ២០២៤ ចំណុចស្តុប៩២ ស្ថិតនៅ លើ ផ្លូវភ្នំពេញហាណូយសង្កាត់គោកឃ្លៀងខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពពីរកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក ឡង់គ្រីស័រ ពណ៌សមួយគ្រឿង គ្មានស្លាកលេខបើកបរដោយបុរសជនបរទេសម្នាក់ រួមដំណើរជាមួយបុរសជនបរទេស២នាក់និងនារីម្នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវ ភ្នំពេញហាណូយក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ។

ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើនៅនឹងស្តុប៩២ ក៏បានបួងចង្កូតបត់ ត្រឡប់ក្រោយយ៉ាងលឿនក៏ជ្រុលចង្កូតទៅបុកទម្លុះចូលផ្ទះពលរដ្ឋលក់ចាប់ហ៊ួយបណ្ដាលឱ្យខូចខាតម៉ូតូ scoopy មួយគ្រឿងផ្នែកខាងក្រោយនិងសម្ភារៈលក់ដូរនៅខាងក្នុងផ្ទះ ស្ទើរទាំងស្រុង។ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ខូចខាតតែសម្ភារៈតែប៉ុណ្ណោះ ។

ក្រោយកើតហេតុដោយភាគីម្ចាស់រថយន្តមិនចង់វិញវែងឆ្ងាយ ក៏ធ្វើការសម្របសម្រួល ជាមួយភាគីម្ចាស់ផ្ទះដោយសងជាទឹកប្រាក់ចំនួន ៧ពាន់ដុល្លារ ចំណែកឯម៉ូតូមួយគ្រឿង ទៀតភសង 1,500 ដុល្លារសរុប ៨៥០០ដុល្លារបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕