បន្ទាយមានជ័យ ៖
អគ្គិភ័យមួយ បានឆាបឆេះរោងជាងនិងកម្មករសំណង់អស់៦ខ្នងទាំងស្រុង ខូចខាតម៉ូតូ៣គ្រឿង និងសម្ភារៈស្នាក់នៅទាំងស្រុង ដែលខហេតុការណ៍នេះបានកើតឡើងនៅយប់ម៉ោង២៣និង០០នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ថា៖ករណីដែលបណ្តាលឲ្យមានអគ្គិភ័យឆាបឆេះរោងជាងនិងកម្មករចំនួន៦ខ្នងដែលសង់ជាប់ៗគ្នា ធ្វើអំពីកូនឈើ ប្រក់ស័ង្កសី ខូចខាតសម្ភារៈស្នាក់នៅ និងម៉ូតូចំនួន៣គ្រឿងខាងលើ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។
ក្រោយពេលកើតហេតុ មានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កម្លាំងនគរបាលក្រុងប៉ោយប៉ែត កម្លាំងយោធាប្រតិបត្តិការសឹងរងក្រុង អាជ្ញាធរ រួមក្រុមការងារសង្គ្រោះបឋម ប្រជាពលរដ្ឋនាំគ្នាជួយអន្តរាគមន៍ពន្លត់ប្រើប្រាស់ទឹក៣រថយន្ត រហូតដល់ម៉ោង២៣ និង៣០នាទីយប់ទើបរលត់ទាំងស្រុង ៕