ដូចដែលមហាជនបានដឹងស្រាប់ហើយថា កាលពីពេលថ្ងៃទី 19 ខែសីហា កន្លងទៅនេះ អ្នកនាង សួស វីហ្សា រួមទាំងស្វាមី លោក ថមមី បានបង្ហោះរូបភាពអមជាមួយខេបសិនស្វាគមន៍សមាជិកទីពីរចូលមកកាន់គ្រួសារតូចមួយរបស់ពួកគេ។ ជាមួយគ្នានេះផងដែរ ពួកគេមិនមានការបញ្ជាក់អំពីខែគត៌ និងភេទកូនប្រាប់ទៅកាន់មហាជននោះទេ។ ដោយឡែកកាលពីពេលថ្មីៗនេះ គូស្នេហ៍ដែលជាអ្នកសិល្បៈ និងជាអ្នកជំនួញវ័យក្មេងខាងលើ បានបង្ហាញអារម្មណ៍រំភើបនៅលើបណ្តាញសង្គមសារជាថ្មីម្តងទៀត ដោយពួកគេចេញមកបញ្ជាក់អំពីភេទកូនយ៉ាងដូច្នេះថា៖ “យេ៎..បំណងប្រាថ្នារបស់ពីរនាក់ប្តីប្រពន្ធខ្ញុំបានសម្រេចដូចបំណងហើយលទ្ធផលកូនដែលនៅក្នុងផ្ទៃរបស់ខ្ញុំគឺខ្ញុំទទួលបានកូនប្រុស ស្វាគមន៍ Johnny ដែលមកនៅជាមួយម៉ាក់”។
យ៉ាងណាមិញនាពេលកន្លងមក គូស្នេហ៍ខាងលើធ្លាប់បានចិញ្ចឹមចិត្តចង់បានកូនម្នាក់ទៀតដែលជាកូនប្រុសដើម្បីជាទាយាទស្នងត្រកូលប្រចាំគ្រួសារ ហើយឥឡូវនេះក្តីប្រាថ្នារបស់ពួកគេក៏បានក្លាយជាការពិត ។
គួររំលឹកផងដែរថា៖ លោកថមមី និងអ្នកនាងសួស វីហ្សា ក្រោយពេលរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាកាលបានប្រហែលជា 5 ឆ្នាំ ពួកគេទទួលបានចំណងដៃកូនស្រីម្នាក់ឈ្មោះ ថង សាម៉ូលីណា ហៅ Jenny និងកំពុងពរពោះកូនប្រុសម្នាក់ទៀតឈ្មោះថា Johnny ៕