ខេត្តកណ្តាល ៖

បុរស ជាជនសង្ស័យម្នាក់ជាចុងភៅ និងស្ត្រីម្នាក់ ជាអ្នកលក់បន្លែ មានមុខរបរល្អត្រឹមត្រូវ តែបែរមកប្រព្រឹត្តនូវទង្វើខុសច្បាប់ដោយរក្សាទុកនិងជួញដូរនៅសារធាតុញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង១១.១៥នាទីថ្ងៃទី២២ ខែតុលាឆ្នាំ២០២៤ នៅចំណុច ផ្លូវបេតុងក្នុងភូមិព្រែកហូរលិច(១) សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ 

ប្រភពសមត្ថកិច្ចមូលដ្ធាន បានប្រាប់ឲ្យដឹងថាជនសង្ស័យប្រុសស្រីទាំងពីរនាក់មានឈ្មោះ ១- ឈ្មោះតូច-វ៉ាន់នី ភេទប្រុសអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិវត្តតុំ ឃុំរកាក្រៅ ស្រុកដូនកែវ ខេត្តតាកែវ  មុខរបរជាចុងភៅ ។ ២- ឈ្មោះព្រំ-វណ្ណា ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់បន្លែ និងមានប្រវត្តិធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន០២លើក ។ 

ចំពោះវត្ថុតាងចាប់យកបាន រួមមាន៖

-ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនសរុបចំនួន១១កញ្ចប់

-ម៉ូតូចំនួន០១គ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1F- 8089 ។   

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕