ខេត្តកណ្តាល ៖

ជនសង្ស័យប្រុសស្រីចំនួន០៦នាក់ លាក់ខ្លួនពួនប្រើប្រាស់គ្រឿងញៀនក្នុងបន្ទប់ជួល ត្រូវបានសមត្ថកិច្ចក្រសោបបានទាំងអស់ កាលពីវេលាម៉ោង ១១.១៥នាទី  ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នៅចំណុចក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ចំពោះវត្ថុតាងចាប់យកបាន រួមមាន៖

- ម្សៅក្រាម ពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់ទម្ងន់ ០,២០ក្រាម 

- ទូរស័ព្ទចំនួន០១គ្រឿងម៉ាកOPPO, - ម៉ូតូម៉ាកC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AA- 0439 ចំនួន០១គ្រឿង- ដែកកេះ ចំនួន០១ ។

លោកវរៈសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងថានៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០៦នាក់ មានស្រី០១នាក់ បានឆ្លើយប្រកែកថា ម្សៅក្រាម ពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់នោះ មិនមែនជារបស់ពួកខ្លួនទេ  តែពួកខ្លួនពិតជាបានឃើញសមត្ថកិច្ចឆែករកឃើញម្សៅក្រាម ពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់តូច ដាក់លាក់ទុកនៅក្រោមពួកក្នុងបន្ទប់ជួលពិតប្រាកដមែន ។

ជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បី  កសាងសំណុំរឿងចាត់កាតាមនិតិវិធី ៕