ជាផលវិជ្ជមានមួយសម្រាប់វិស័យគុនខ្មែរ ខណៈវគ្គបំប៉នស្ដីពី«បទបញ្ជាបច្ចេកទេសរៀបចំការប្រកួតប្រដាល់គុនខ្មែរ »ជូលដល់មន្ត្រីបច្ចេកទេសប្រចាំខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ត្រូវបានបញ្ចប់ជាផ្លូវការហើយក្រោយគ្រូឧទ្ទេសបានធ្វើបទបង្ហាញចំនួន៣ថ្ងៃគឺថ្ងៃទី១០ ទី១១ និងទិ១២ ខែតុលឆ្នាំ២០២៤នៅសង្វៀនប្រដាល់គុនខ្មែរឯកភ្នំ ខេត្តបាត់ដំបងដោយមានសិក្ខាចំនួន៤៣រូប ក្នុងនោះមាននារីចំនួន៣រូប ។
នៅក្នុងពិធីបិទវគ្គបំប៉ន«បទបញ្ជាបច្ចេកទេសរៀបចំការប្រកួតប្រដាល់គុនខ្មែរ »ក៏ទទួលបានវត្តមានអញ្ជើញចូលរួមពីឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ផងដែរ ។ ក្នុងនាមជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឯកត្តម ខូវ ឆាយ បានថ្លែងអំណរគុណចំពោះ សិក្ខាកាមទាំងអស់ដែលបាន យកចិត្តទុកដាកត្រង់ត្រាបស្ដាប់ការពន្យល់ពីសំណាក់គ្រូឧទ្ទេស ដើម្បីយកចំណេះជំនាញទៅអនុវត្តរៀបចំការប្រកួតអោយមានភាពល្អប្រសើរ នៅតាមសង្វៀនប្រកួត ។
សិក្ខាកាមដែលបានចូលរួម បង្ហាញនូវចិត្តសប្បាយរីករាយ ខណៈពីមុនមកមានការស្រពិចស្រពឹល តែក្រោយទទួលបាននូវការបណ្ដុះបណ្ដាបន្ថែមនេះ ដោយបានយល់ដឹងអំពីក្បួនច្បាប់បច្ចេកទេសថ្មីៗ ច្បាស់ៗ ហើយបានសន្យាថា និងយកចំណេះជំនាញដែលទទួលបាននេះយកទៅអនុវត្តន៍តាមសង្វ្រៀនប្រកួតបន្តទៀត ។