រាជធានីភ្នំពេញ ៖ 

បុរសមានជំងឺប្រចាំកាយម្នាក់ បានសម្រេចចិត្តចងកសម្លាប់ខ្លួននិងបង្កាន់ដៃកាំជណ្ដើរ ខណៈពេលដែលម្ដាយ ចាកចេញពីផ្ទះទៅផ្សារ ទិញម្ហូប ។ 

ការធ្វើអត្តឃាតនេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៥ខែតុលាឆ្នាំ២០២៤នៅភូមិគោករការ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ហើយ បុរសដែលគិតខ្លីនេះ មានឈ្មោះគឹម សំណាង ហៅគោ អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះកន្លែងកើតខាងលើ ។ 

តាមនគរបាល បានឲ្យដឹងថា បុរសរូបនោះ បានចងកសម្លាប់ខ្លួននិងស្បង់ជីវរ ដោយភ្ជាប់ទៅនិងបង្កាន់ដៃកាំជណ្តើរហើយស្លាប់បាត់បង់ជីវិត ។ 

តាមស្ត្រីជាម្ដាយឈ្មោះសៀង សារិន បានឲ្យដឹងថាកូនប្រុសរបស់គាត់ មានជំងឺសរសៃប្រសាទរយៈពេលប្រមាណជាង៣ខែមកហើយ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍។ នៅព្រឹកថ្ងៃកើតហេតុ គាត់ បានធ្វើដំណើរទៅផ្សារទិញម្ហូប ដោយទុកកូនប្រុសនៅផ្ទះតែម្នាក់ឯង។ នៅពេលត្រឡប់មកពីផ្សារវិញ ក៏ប្រទះឃើញចងកសម្រាប់ខ្លួន រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង ។

តាមស្ត្រីជាម្ដាយ បានឲ្យដឹងទៀតថា កន្លងមក កូនប្រុសរបស់គាត់បានព្យាយាមចង កសម្រាប់ខ្លួនជាច្រើនលើកមកហើយ តែពុំបានសម្រេច ដោយគាត់ឃាត់ទាន់ហើយលើកនេះ គាត់ពុំនៅផ្ទះ។ នៅព្រឹកនេះដែរ សមត្ថកិច្ចជំនាញ ក៏បានចុះទៅត្រួតពិនិត្យសព រួចក៏ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕