រាជធានីភ្នំពេញ ៖
ភ្លៀងមួយមេបានបង្អុលធ្លាក់យ៉ាងនៅរាជធានីភ្នំពេញកាលពីវេលាក្បាលព្រលប់ ថ្ងៃទី០៨ខែតុលាឆ្នាំ២០២៤បណ្ដាលឲ្យទឹកជនលិចផ្លូវនិងផ្ទះ ប្រជាពលរដ្ឋនិងបង្កឲ្យ កកស្ទះចរាចរណ៍យ៉ាងខ្លាំងដោយសារតែយានយន្តមួយចំនួនបានជិះវាងទឹកលិចទៅរកផ្លូវធំ និងផ្លូវធំមួយចំនួនទៀតក៏ត្រូវទឹកជន់លិចផងដែរ ។ ដោយឡែកនៅចំណុចរង្វង់មូលចោមចៅ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីភ្លៀងបានបង្អុលធ្លាក់ និងរាំង បណ្តាលអោយកកស្ទះចរាចរណ៍យ៉ាង ។
ការកក់ស្ទះនេះ ត្រូវបានប្រជាពលរដ្ឋឲ្យដឹងថា បន្ទាប់ពីទឹកភ្លៀងជន់លិចនៅផ្លូវតូចមួយ ចំនួន ហើយ យានយន្តបានជិះវាងមកផ្លូវជាតិលេខ៤និងម្យ៉ាងទៀត នៅមុខអាកាស យានដ្ឋានអន្តរជាតិពោធិ៍ចិនតុងក៏ដូចជានៅផ្លូវជាតិលេខ៤គល់ស្ពានអាកាសចោមចៅត្រូវ ទឹកជន់លិច ជាហេតុធ្វើឱ្យយានយន្តមួយចំនួនរលត់ និងធ្វើដំណើរដោយយឺតៗ នៅកណ្ដាលផ្លូវ ចំណែកឯចិញ្ចើមផ្លូវវិញ ត្រូវទឹកជន់លិច ជម្រៅត្រឹមជង្គង់ និងកន្លែងខ្លះលើ ជង្គង់ ក៍មានដែរ ។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃសុក្រទី ៤ ខែតុលាឆ្នាំ ២០២៤ ភ្លៀងបានបង្អុលធ្លាក់យ៉ាង ខ្លាំងចំកណ្ដាលរាជធានីភ្នំពេញបណ្ដាលឲ្យភូមិឋាននិងដងផ្លូវមួយចំនួនដួចជាសាលា សង្កាត់កាកាប២និងភូមិជុំវិញព្រមទាំងផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជាដើម ។
ត្រូវទឹកជន់លិចមិនទាន់រីងនៅឡើយ ហើយ នៅយប់ថ្ងៃទី ៨ ខែតុលានេះភ្លៀង ក៏បាន បង្អុលធ្លាក់យ៉ាងខ្លាំងទៀតជាហេតុធ្វើឲ្យទឹកភ្លៀងរឹតតែជនលិចភូមិនិងផ្ទះរិតតែធ្ងន់ធ្ងរថែមទៀត ៕