ភ្នំពេញ ៖
នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យអនុញ្ញាតឲ្យចេញផ្សាយ ធ្វើចរាចរនិងប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា នូវធនប័ត្រអនុស្សាវរីយ៍ប្រភេទថ្មី២០០០០០(២សែន) រៀល ទន្ទឹមនិងបណ្តាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ ។
រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយធនប័ត្រអនុស្សាវរីយ៍ប្រភេទ ២០០.០០០ រៀល និងដាក់ឱ្យចរាចរ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា នេះ ដើម្បីអបអរសាទរខួបលើកទី ២០ នៃការគ្រងព្រះបរមរាជសម្បត្តិព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។
សូមបញ្ជាក់ថា ការដាក់ចេញធនប័ត្រប្រភេទ ២០០០០០(២សែន) រៀល នេះ នឹងមិនប៉ះពាល់ដល់ចំនួនរូបិយវត្ថុ ដែលកំពុងចរាចរក្នុងសេដ្ឋកិច្ចកម្ពុជានោះទេ។ ការដាក់ចេញធនប័ត្រប្រភេទថ្មី គឺជំនួសក្រដាសប្រាក់ចាស់ ទក់ រហែក តែប៉ុណ្ណោះ ៕