អតីតតារាសម្តែង និងពិធីករ លោក យន សុភ័ក្រ ក្រោយពេលស្ងប់ស្ងាត់ពីវិស័យសិល្បៈមួយរយៈធំ ស្រាប់តែលេចរូបភាពអាពាហ៍ពិពាហ៍របស់លោកយ៉ាងភ្ញាក់ផ្អើលនៅលើទឹកដៃនៃប្រទេសបារាំង ។ ជាមួយគ្នានេះ តារាប្រុសខាងលើ បានបង្ហោះសារអរគុណនៅតាមបណ្តាញសង្គម សម្រាប់វត្តមាននៃការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសនាថ្ងៃជាវេលាល្អយ៉ាងដូច្នេះថា៖ “យើងខ្ញុំសូមអរគុណច្រើនដល់ភ្ញៀវកិត្តិយសទាំងអស់គ្នាដែលបានអញ្ជើញចូលរួមក្នុងកម្មពិធីមង្គលការរបស់ពួកខ្ញុំ ហើយខ្ញុំក៏សូមទោសដល់បងប្អូនប្រជាជនខ្មែរដែលរស់នៅប្រទេសកម្ពុជាផង ព្រោះពួកខ្ញុំរៀបចំកម្មវិធីនៅខាងប្រទេសបារាំង មិនអាចអញ្ជើញបងប្អូនមកចូលរួមបានទេ តែខ្ញុំនៅតែស្រឡាញ់រាប់អានបងជារៀងរហូត ។
ទន្ទឹមនឹងការលេចវត្តមានយ៉ាងភ្ញាក់ផ្អើលនេះ ក៏មានមហាជនជាច្រើនបានចូលរួមសម្តែងក្តីត្រេកអរដល់តារាប្រុសរូបនេះ រួមទាំងភរិយារបស់លោកផងដែរ ។ យ៉ាងណាមិញ បើយោងតាមការបង្ហោះនេះឃើញថា លោក យន សុភ័ក្រ និងភរិយាបានដឹកដៃគ្នាចូលរោងការតាំងពីថ្ងៃទី 06 ខែតុលា ឆ្នាំ 2024 មកម្ល៉េះ ៕