ខេត្តកណ្តាល ៖
សំដីហួសថ្លែងឥតក្រែងបាបបុណ្យ ជនសង្ស័យម្នាក់ធ្លាប់មានប្រវត្តិជាប់ ពន្ធនាគារខេត្តកណ្តាលចំនួន០២ឆ្នាំករណីប្រើប្រាស់គ្រឿងញៀន ពេលបានចេញមកវិញ ហ៊ានស្តីគម្រាមថានឹងសម្លាប់ឳពុកខ្លួនឯងដោយឥតកោតក្រែង គុណឳពុកអ្វី ឡើយ ។ ហេតុការណ៍ខាងលើ បានកើតឡើងនៅចុងសប្តាហ៍កន្លងទៅ នាវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី១៨ ខែតុលាឆ្នាំ២០២៤ នៅចំណុចផ្ទះឈ្មោះហោ អឿន ស្ថិតនៅភូមិ ព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។
លោកវរៈសេនីយ៍ឯក រស់ ចាន់ថា អធិការនគរបាលស្រុកស្អាង បានប្រាប់ឲ្យដឹងថាជនរងគ្រោះ មានឈ្មោះ ហោ អឿន ភេទប្រុសអាយុ៦៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ ព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ត្រូវជាឪពុកបង្កើត។ ចំនែកជនស្ស័យឈ្មោះ អឿន អ៊ីម ហៅ(សល់) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅ ក្នុងភូមិឃុំកើតហេតុ (ត្រូវជាកូនបង្កើត) - ធ្លាប់ជាប់ពន្ធធនាគារខេត្តកណ្ដាល រយ:ពេល០២ឆ្នាំ ករណីរក្សាទុកនិងប្រើប្រាស់គ្រឿងញៀន ។ ចំពោះវត្ថុតាងចាប់យក រួមមាន៖ - កាំបិតបុ័ងតោផ្លែដែក ពណ៌ស គ្មានដងប្រវែង ២៨សង់ទីម៉ែត្រ ចំនួន០១ ។
លោកអធិការស្រុកស្អាង បានឲ្យដឹងបន្ថែមទៀតថានៅថ្ងែកើតហេតុ ជនរងគ្រោះ បានដឹកគោមកពីឃ្វាលវិញ ពេលមកដល់ផ្ទះភ្លាម ជនសង្ស័យ ក៏បានជេបញ្ចោនិងបានវាយជនរងគ្រោះជាឳពុក មួយដៃត្រូវចំកញ្ចឹងក រួចបានយកកាំបិតកាន់គំរាមកំហែង រកអាកឪពុកសម្លាប់ទៀតផង។ លុះព្រឹកឡើងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង០៨និង០០នាទី ជនរងគ្រោះជាឳពុក ដោយពិបាកអត់ទ្រាំនិងទង្វើរបស់កូនខ្លាំងពេក ក៏បាន សម្រេចចិត្ត មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលតាលន់ ចុះទៅនាំខ្លួនជនសង្ស័យ យកធ្វើការសាកសួរ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕