ខេត្តកំពង់ស្ពឺ ៖ 

កម្លាំងនគរបាលជំនាញនៃក្រសួងមហាផ្ទៃ បានកំពុងឡោមព័ទ្ធ និង ឆ្មក់ចូលបង្ក្រាបទីតាំងល្បែងដ៏ធំមួយកន្លែង ឃាត់ខ្លួនជនបរទេសបានប្រមាណជាង១០០០នាក់នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នេះបើយោងតាមព័ត៌មានបឋមដែលទទួលបានកាលពីល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ ។

យោងតាមប្រភពព័ត៌មានច្បាស់ការណ៍ បានឱ្យដឹងថាទីតាំងល្បែងដ៏ធំដែលសមត្ថកិច្ចក្រសួងឆ្មក់បង្ក្រាបនេះ ដឹកនាំដោយ ឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ដែលមានកម្លាំងប្រតិបត្តិការឡោមព័ទ្ធប្រមាណជិត២០០នាក់លើទីតាំងអនឡានដ៏ធំស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣២-៣៣ ក្នុងភូមិដើមអង្គ្រង ឃុំអង្គពពេល ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ។

សូមបញ្ជាក់ផងដែរថាទីតាំងអនឡាញដ៏ធំខាងលើ ជ្រកក្នុងរូបភាពជារោងចក្រផលិតដំណាប់ស្វាយ បានបើកលេងយូរឆ្នាំមកហើយ ក្រោមការយាមកាមយ៉ាងតឹងរឹងពីក្រុមសន្តិសុខ ៕