គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបង្ហើបថា «ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៩ នៅសៀមរាប» The 29 Angkor Wat International Half Marathon ឆ្នាំនេះអាចនឹងឡើងដល់ជាង ១ម៉ឺននាក់បើតាមសន្ទុះនៃការចុះឈ្មោះនៅពេលនេះ ។

ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា គិតមកដល់ពេលនេះអ្នកចុះឈ្មោះចូលរួមរត់ពាក់កណ្ដាលម៉ារ៉ាតុងនៅសៀមរាបក្នុងខែធ្នូខាងមុននេះមានរហូត ៧០០០-៨០០០នាក់ទៅហើយ។ ក្នុងនោះប្រជាជនកម្ពុជាបានចុះឈ្មោះខ្ទង់៦០០០នាក់ ខណៈបរទេសចុះឈ្មោះបានប្រហែល២០០០នាក់ ។

អ្នកជំនាញខាងកីឡារូបនេះបន្ថែមទៀតថា តាមសន្ទុះចុះឈ្មោះនេះទម្រាំដល់ពេលវេលារត់មកដល់ចំនួនអ្នកចូលរួមអាចឈានដល់ជាង ១ម៉ឺននាក់។ ព្រោះនៅសល់ពេលវេលាច្រើនខែទៀត យ៉ាងណាទិវារត់ប្រណាំងអន្តរជាតិមួយនេះក៏ធ្លាប់ទទួលបានអ្នករត់រហូតដល់ ១៥០០០នាក់រួចមកហើយអំឡុងពេលផ្ទុះជំងឺកូវីដ ១៩ កន្លងទៅនេះ ។

បញ្ជាក់ដែរថា «ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៩ នៅសៀមរាប » The 29 Angkor Wat International Half Marathon នេះនឹងធ្វើឡើងនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ នៅមុខប្រាសាទអង្គរ ។