រាជធានីភ្នំពេញ ៖
ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤នេះ បានបញ្ជាក់ឱ្យដឹងថា ពិន្ទុត្រូវបានកំណត់ឱ្យជាប់ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៣-២០២៤នេះ មានចំនួន ២៣៧ពិន្ទុ ។
សូមបញ្ជាក់ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣ម៉ឺន ៧ពាន់ ៤០នាក់ (ស្រី ៧ពាន់៤ពាន់ ៨រយ0៨២នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៣ម៉ឺន៩ពាន់ ៣រយ៥៨ នាក់ (ស្រី ២ម៉ឺន៣ពាន់ ៧រយ១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩ម៉ឺន៧ពាន់ ៦រយ៨២ នាក់ (ស្រី ៥ម៉ឺន១ពាន់ ១រយ៦៧នាក់) ។
បេក្ខជន ត្រូវបានរៀបចំចំនួន ២៥នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្តលើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជន មកពីវិទ្យាល័យអប់រំពិសេស ។
មណ្ឌលសំណេរមានចំនួនសរុប ២៣០ មណ្ឌល ត្រូវជា ៥ ៥៣៣ បន្ទប់ ក្នុងនោះ៖ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៧៣ មណ្ឌល ត្រូវជា ១ ៦០២ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៥៧ មណ្ឌល ត្រូវជា ៣ ៩៣១បន្ទប់។ មណ្ឌលកំណែ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ១០ មណ្ឌល ដែលមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ៕