បន្ទាយមានជ័យ៖ 

ករណីឃាតកម្មបងប្រុសសម្លាប់ប្អូនប្រុសបង្កើតដោយយកចបជីកសំពង ក្បាល៣កន្លែងស្លាប់ក្នុងថ្លុកឈាមហើយគេចខ្លួនបាត់មន្ត្រីជំនាញចុះពិនិត្យ ធ្វើកោសល វិច្ឆ័យនៅយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។

ឃាត់ករដៃឆៅមានឈ្មោះ ស្រង់ សុវណ្ណ ភេទប្រុសអាយុ៣២ឆ្នាំ(មុខរបររត់តាក់ស៊ី)ស្នាក់ នៅភូមិកើតហេតុត្រូវជាបងប្រុសបង្កើតជនរងគ្រោះឈ្មោះ ស្រង់ នេត្រា ភេទប្រុស អាយុ ៣០ឆ្នាំ(មុខរបរលក់បាយ)ស្នាក់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។ ស្ត្រីម្នាក់ត្រូវជាបងស្រីបង្កើតបានប្រាប់ថា៖ ករណីឃាតកម្មបងប្រុសបង្កើតយកចបជីក ដែកវ៉ៃក្បាលសំលាប់ប្អូនប្រុសនេះ គឺជាបងប្អូនបង្កើតឃាតករដៃដល់ជាបងប្រុស និងជនរង គ្រោះជាប្អូនប្រុសពៅ ។

ក្រោយយកចបជីកដែកសំពងក្បាលប្អូនប្រុសស្លាប់ហើយជនដៃដល់ដើរទៅប្រាប់ម្តាយដែលកំពុងទៅលេងផ្ទះអ្នកជិតខាង ហើយជនដៃដល់គេចខ្លួនបាត់ម្តាយស្រែកទ្រហូរយំ មក មើលកូននៅផ្ទះស្រែកហៅអ្នកជិតខាងជួយ ។ បងស្រីបានបញ្ជាក់ថា៖ មូលហេតុដែលបងប្រុសវ៉ៃសំលាប់ប្អូនប្រុសបង្កើតនេះគឺប្អូន ប្រុសពៅ ឈ្មោះ ស្រង់ នេត្រា បានធ្វើផ្ទះអោយម្តាយនៅក្រោយឪពុកបានចែកឋានទៅ ហើយឈ្មោះ ស្រង់ សុវណ្ណ បាននាំប្រពន្ធកូនមករស់នៅ ជាមួយម្តាយមានរឿងឈ្លោះ ប្រកែកគ្នាធ្លាប់ប្រមាថរកសំលាប់ប្អូនប្រុសពៅហើយបានប្តឹងផ្តល់នៅទីបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសិរីសោភ័ណត្រូវបានធ្វើកិច្ចសន្យា១ដងទៅ២ដង ។

បងស្ត្រីបានបញ្ជាក់ថា៖ មុនពេលកើតហេតុឈ្មោះ ស្រង់ នេត្រា ត្រូវជាប្អូនពៅបានទៅលេង ផ្ទះម្តាយឃើញបងប្រុសឈ្មោះ ស្រង់ សុវណ្ណ នាំប្រពន្ធកូនមករស់នៅផ្ទះដែលខ្លួនធ្វើទុក ឲ្យម្តាយរស់នៅ ហើយមានការឈ្លោះប្រកែកគ្នានៅពេលម្តាយមិនបាននៅផ្ទះ ជនដៃដល់ ត្រូវជាបងប្រុស យកចបជីកដែកវ៉ៃក្បាលពីក្រោយចំនួន៣ចប បណ្តាលឲ្យស្លាប់ក្នុងថ្លុ កឈាម ។

ក្រោយភ្លាមៗឃើញកម្លាំងនគរបាលក្រុងសិរីសោភ័ណ និងកម្លាំងកងរាជអាវុធហត្ថក្រុង សិរីសោភ័ណ ហើយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បាន ចុះពិនិត្យ ធ្វើកោសលវិច្ឆ័យជនរងគ្រោះដែលមានស្នាក់ស្នាមក្បាលផ្នែកខាងក្រោយ៣កន្លែងជាករណីឃាតកម្មបងប្រុសបង្កើតយកចបជីកដែកវ៉ៃសំលាប់ប្អូនបង្កើត ហើយកំពុងគេចខ្លួនកម្លាំង ជំនាញកំពុងស្រាវជ្រាវរកចាប់ខ្លួន ៕