ដំណើរការប្រកួតបាន ៨សប្ដាហ៍រួចមក ឃើញថាមានតែក្រុមនារីវិសាខា និងភ្នំពេញក្រោន ប៉ុណ្ណោះដែល ឡើងឈរកំពូលតារាង ដោយនៅសប្ដាហ៍ទី១ ដល់ទី៣ វិសាខា ខណ:ភ្នំពេញក្រោន ឈរកំពូលតារាង ៥សប្ដាហ៍ជាប់គ្នា (ទី៤ ដល់ទី៨) នៃពានរង្វាន់លីគនារីកម្ពុជា (Cambodian Women League 2024-25) ។

ឆ្លងកាត់៨ប្រកួតរបស់ ភ្នំពេញក្រោន ឈ្នះ៧ប្រកួត ស្មើ១ប្រកួត ដោយឈ្នះណាហ្គាវើលដ៍ ៣ទល់និង០ សប្ដាហ៍ទិ១ ស្មើជាមួយសៀមរាប ២ទល់និង២ សប្ដាហ៍ទី២ ឈ្នះ:សលត៍ ខេត្តបាត់ដំបង ២៥ទល់និង០ សប្ដាហ៍ទី៣ ឈ្នះខេត្តកំពង់ធំ ១៩ទល់និង០ សប្ដាហ៍ទី៤ ឈ្នះមីស្ទើរលេង ១៤ទល់និង០ សប្ដាហ៍ទី៥ ឈ្នះបឹងកេត ៤ទល់និង១ សប្ដាហ៍ទី៦ ឈ្នះកំពង់ឆ្នាំង ៩ទល់និង០ សប្ដាហ៍ទី៧ និងឈ្នះព្រះខ័នរាជស្វាយរៀង ៥ទល់និង០ សប្ដាហ៍ទី៨ ។

សូមបញ្ជាក់ថាលីគនារីកម្ពុជា តម្រូវឱ្យក្រុមទាំង១០ប្រកួតគ្នាវិលជុំចំនួន២ជើងហើយក្រុមដែលមានពិន្ទុច្រើនជាងគេមានឈ្មោះបន្តប្រកួតវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ ដោយក្រុមលេខ៣ ប៉ះក្រុមលេខ៤ រកអ្នកឈ្នះឡើងទៅប៉ះក្រុមលេខ២ ខណៈក្រុមលេខ១ មានឈ្មោះចាំប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ ។

តាមគម្រោងការប្រកួតធ្វើនេះចាប់ផ្ដើមពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយការប្រកួតត្រូវធ្វើ Home/Away លើទឹកដីរបស់ក្រុមទាំង១០ម្តងម្នាក់ ៕