ខេត្តកណ្ដាល ៖ 

មនុស្សប្រុស០៣នាក់ ស្រី០១នាក់ បានរងរបួសធ្ងន់និងស្រាល នៅក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយម៉ូតូ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៧និង២៥នាទី លើផ្លូវលេខ២១ ភូមិលេខ ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

សមត្ថកិច្ច បានឲ្យដឹងថានៅវេលាកើតហេតុខាងលើ មានម៉ូតូមួយគ្រឿងម៉ាក HONDA CLICK 160 CC ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1KH-5482 អ្នកបើកបរមានឈ្មោះ ហេង វណ្ណៈ ភេទប្រុស អាយុ៣៧ឆ្នាំ រងរបួសស្រាល និងទីពីរ ឈ្មោះ ហេង សំណាង ភេទប្រុស អាយុ៤ ឆ្នាំ រងរបួសស្រាល ត្រូវជាកូន និងទី៣ឈ្មោះ សាញ់ សាវ៉ាន់ ភេទស្រី អាយុ៣៥ ឆ្នាំ រងរបួសធ្ងន់ ត្រូវជាប្រពន្ធ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២១ ទិសដៅពីជើងទៅត្បូង រួចបត់ឆ្វេងឆ្លងផ្លូវទៅកើត ។

លុះដល់ចំណុចកើតហេតុ ក៌បានបុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីម ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង1C-7682 ដែលធ្វើដំណើរច្រាសទិសគ្នា និង មានអ្នកបើកបរ ឈ្មោះ ថេង ភាព  ភេទ ប្រុស អាយុ ៦០ ឆ្នាំ រងរបួសធ្ងន់ ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង៤នាក់ ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះក្រុងតាខ្មៅ។ ចំពោះមធ្យោបាយពាក់ព័ន្ធ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីអនុវត្តន៍បន្តតាមនិតិវិធីច្បាប់ ៕