បាត់ដំបង ៖ 

ជនសង្ស័យ០១នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំព្រឹក ឃាត់ខ្លួន ក្រោយទទួលបានបណ្តឹងពាក់ព័ន្ធពីបទរំលោភសេពសន្ថវ: ទៅលើកូនចុង០២នាក់បានសម្រេចជាច្រើនដង ។ 

កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១០និង០០នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ភឹម គា ហៅ សាក់ ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរកម្មករ ដែលជនសង្ស័យខាងលើនេះ បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវ:ទៅលើកូនស្រីចុងទាំង០២នាក់ ដោយបានប្រព្រឹត្តកាលពីថ្ងៃ០៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០និង៣០នាទី បានសម្រេច នៅក្នុងផ្ទះជាច្រើនដងកន្លងមក ខណ:ពេលប្រពន្ធមិននៅ ចេញទៅធ្វើការបាត់ ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំព្រឹក បញ្ជូនបន្តទៅកាន់ការិយាល័យជំនាយខេត្តបាត់ដំបង ដើម្បីចាត់ការតាមនិតិវិធី ៕