ខេត្តកណ្តាល ៖ 

ផ្តើមចេញពីកន្ទុយបារី បណ្តាលអោយឆាបឆេះមានផ្សែងខ្មួលខ្មាញ់ បន្ទប់ផ្ទះសំណាក់មួយកន្លែង  បង្កការភ្ញាក់ផ្អល់ដល់អាជ្ញាធរ សមត្ថកិច្ច ប្រជាពលរដ្ធ និងកម្លាំងប្រជាការពារ ជួយអន្តរាគមន៍ពន្លត់បានទាន់ពេលវេលា។ ដែលហេតុការណ៍ខាងលើ កើតឡើងនៅវេលាម៉ោង ៨.២០នាទី ព្រឹកថ្ងៃទី១៧ខែតុលាឆ្នាំ២០២៤ នៅចំណុចផ្ទះសំណាក់ យីហោជំនោត្រជាក់ ដែលស្ថឹតក្នុងភូមិព្រែកតាឯក  ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។

ប្រភពអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន បានប្រាប់អោយដឹងថា÷ម្ចាស់ផ្ទះឈ្មោះ ស៊ាប សារួន ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅក្នុងភូមិឃុំកើតហេតុ  ហើយមូលហេតុដែលឆេះ គឺបណ្តាលមកពីមានភ្ញៀវ មុនគាត់ចាកចេញពីក្នុងបន្ទប់ផ្ទះសំណាក់ គាត់បានដាក់កន្ទុយបារីកំពុងឆេះនៅលើពូកគ្រែ ទើបបណ្តាលឱ្យភ្លើងឆេះពូក បង្កឱ្យមានផ្សែងខ្មៅហុយពេញបន្ទប់ ធ្វើឱ្យមានការភ្ញាក់ផ្អើល និងបានរាយការណ៍មកប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា ។ ភ្លាមនោះ បានសហការជាមួយរដ្ឋបាលឃុំ ប្រជាការពារ និងម្ចាស់ផ្ទះសំណាក់ បានធ្វើការពន្លត់ភ្លាមៗ ទាន់ពេលវេលា ។ 

ចំពោះសម្ភារៈដែលរងការខូចខាតរួមមាន ៖

-ឆេះពូកមួយ

- គ្រែមួយខូចខាតបន្តិចបន្តួច

- មានផ្សែងខ្មៅជាប់ជញ្ជាំង

- និងកង្ហារមួយគ្រឿង ៕