ខេត្តកណ្តាល ៖ 

បុរសជាជនសង្ស័យ២នាក់ ដែលតែងតែស្នាក់នៅក្រោមស្ពានព្រែកសំរោង ជាមួយគ្នា ហើយ ធ្វើសកម្មភាពដើរលួចសម្ភារៈរបស់ប្រជាពលរដ្ឋជាមួយគ្នា ក៏ត្រូវសមត្ថកិច្ច តាមប្រមាញ់ចាប់វាយខ្នោះបានទាំង២នាក់កាលពីវេលាម៉ោង១.១០នាទីរំលងអាធ្រាត្រ ឆ្លងចូលថ្ងៃទី០៩ ខែតុលាឆ្នាំ២០២៤ នៅចំណុចភូមិថ្មី  សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ 

ប្រភពពីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ឈឺន រ៉ាវុធ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរលក់ដូរ។ រីឯសម្ភារ:បាត់បង់រួមមាន ៖

-ប៉ុស្តិ៍ផ្សារមួយគ្រឿង -ម៉ូទ័រកាត់ដែកមួយគ្រឿង -ទុយោស្ពាន់មួយចំនួន-ញញួរចំនួន៤ 

-តួណឺវីសចំនួន០២ -ដែកដាប់ចំនួន៣។ 

ចំពោះជនសង្ស័យ ទាំ២២នាក់៖

១-ឈ្មោះ យុន ហេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិវៀតណាម,២-ឈ្មោះ ជួនមករា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ដែលជនសង្ស័យទាំង២នាក់ វិជ្ជមាននូវសារធាតុញៀន

សមត្ថកិច្ចបានប្រាប់ឲ្យដឹងបន្ថែមថាកាលពីវេលាកើតហេតុ ជនសង្ស័យទាំង០២នាក់ បាននាំគ្នាធ្វើសកម្មភាពដើរលួចសម្ភារៈរបស់ប្រជាពលរដ្ឋតាមផ្ទះនៅពេលយប់ បានសម្ភារៈមួយចំនួនហើយយករត់គេចខ្លួនបាត់ទៅ ។

លុះព្រឹកឡើង ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍តាខ្មៅ ឲ្យចុះស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ព្រមទាំងដកហូតបានវត្ថុតាង។ បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕