បាត់ដំបង ៖
កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ០៤នាក់ពីបទជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១៦និង៤០នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិព្រៃដាច់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យ០៤នាក់ ។
ជាមួយគ្នានេះ វត្ថុតាងដែលសមត្ថកិច្ច រឹបអូសយកបាន មាន៖
-គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា(ice) ចំនួន ០១កញ្ចប់ ទម្ងន់ ០.៤២ក្រាម
-ទូរស័ព្ទដៃ០៣គ្រឿង
-ដែកកេះ ០២ រួមជាមួយថង់សម្រាប់វេចខ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនចំនួន០១។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាងលើ រួមនិងវត្ថុតាង កំពុងឃាត់នៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី ៕