រាជធានីភ្នំពេញ ៖
រោងស្នាក់នៅរបស់កម្មករសំណង់ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលអោយបន្ទប់ចំនួន១៣ បន្ទប់ បានរងការខូខាត ខណៈពេលដែលកម្មករនាំគ្នាចាក់សោទុកចោលទៅធ្វើការ ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២ និង ៣០នាទីរសៀលថ្ងៃទី១៨ ខែតុលាឆ្នាំ ២០២៤ នៅចំណុចភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមសាក្សីបានឲ្យដឹងថានៅមុនពេលកើតហេតុ គេ ឃើញភ្លើង បានឆាបឆេះខ្សែអ៊ីនធឺណេត ដែលទុកចោលនៅក្បែររោងស្នាក់នៅរបស់កម្មករ ហើយ ឆេះរាលដាលទៅបន្ទប់ស្នាក់នៅរបស់កម្មករយ៉ាងសន្ធោរសន្ធៅ បង្កឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ភ្លាមៗ អាជ្ញាធរនិងសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ ហើយ ទាក់ទងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅអន្តរាគមន៍បាញ់ពន្លត់ ។
តាមនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថានៅក្នុងហេតុការណ៍នោះ រថយន្តពន្លត់អគ្គិភ័យចំនួន ៥គ្រឿង បានទៅអន្តរាគមន៍បាញ់ពន្លត់ ហើយ ភ្លើងបានរលត់ទៅវិញ ។ រោងស្នាក់នៅរបស់កម្មករចំនួន១៣បន្ទប់ ត្រូវបានភ្លើងឆេះរងការខូចខាត។ ទាក់ទិននិងការកើតមានអគ្គិភ័យនេះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ ៕