យោងតាមរយៈការចេញផ្សាយរបស់ទីស្នាក់ការពត៌មាន ឌឹ ចាផេននីស ថាម (The Japanese Times) កាលពីថ្ងៃទី11 ខែតុលា ឆ្នាំ 20224 បានឱ្យដឹងថា លោកស្រី ណុបឹយ៉ុ អូយ៉ាម៉ាក់ (Nobuyo Ōyama) អ្នកបញ្ចូលសម្លេងគំនូរជីវចលតួអង្គ ដូរ៉េម៉ុន (Doraemon) បានបាត់បង់ជីវិតហើយកាលពីថ្ងៃទី 29 ខែកញ្ញាកន្លងទៅនេះ ក្នុងវ័យ 90 ឆ្នាំ។ រាប់ទុកថាលោកស្រីគឺជាអ្នកបញ្ចូលសម្លេងដូរ៉េម៉ុន (Doraemon ) ដ៏មានសមត្ថភាពរបស់ប្រទេសជប៉ុន ដោយចាប់ផ្តើមបញ្ចូលសម្លេងឱ្យតួអង្គនេះចាប់ពីឆ្នាំ 1979 ដល់ឆ្នាំ 2005 ។

លោកស្រី បានចាប់អាជីពជាអ្នកបញ្ចូលសម្លេងគំនូរជីវចលតាំងពីឆ្នាំ 1957 មកម្ល៉េះ ដោយឡែកក្រៅពីគំនូរជីវចល ដូរ៉េម៉ុន (Doraemon) លោកស្រីក៏មានបន្សល់ទុកស្នាដៃនៃការបញ្ចូលសម្លេងនៅក្នុងគំនូរជីវចលផ្សេងៗជាច្រើនទៀតផងដែរ ក្នុងនោះមានដូចជា ហស់ថល ភាញ់ (Hustle Punch) និង អ៊ីនវីនស៊ីប៊ល ស៊ុបភើ មែន ហ្សែមបត ស្រ៊ី (Invincible Super Man Zambot 3) ជាដើម។ យ៉ាងណាមិញនៅក្នុងឆ្នាំ 2001 ក្រោយពេលរកឃើញថាកើតមានជំងឺមហារីក លោកស្រីបានផ្អាកអាជីពជាអ្នកបញ្ចូលសម្លេងតាំងពីពេលនោះមក រហូតមកដល់ឆ្នាំ 2010 លោកស្រីក៏បានត្រលប់មកបញ្ចូលសម្លេងម្តងទៀតនៅក្នុងវីដេអូហ្គេម ឌែងហ្គែនរ៉នប៉ា (Danganronpa) ។

គួរបញ្ជាក់ផងដែរថា ក្រៅពីអាជីពជាអ្នកបញ្ចូលសម្លេង លោកស្រីថែមទាំងជាអ្នកសម្តែង អ្នកចម្រៀង និងជាអ្នកតែងនិពន្ធដ៏ល្បីប្រចាំប្រទេសជប៉ុន ៕