ថ្មីៗនេះសង្កេតឃើញថា ការថត ត្រេន (Trend) ទង់ជាតិ គឺកំពុងទទួលបានការពេញនិយមជាខ្លាំងពីបណ្តាអ្នកសិល្បៈ ក៏ដូចជាមហាជនទូទៅ។ ការថត ត្រេន (Trend) ខាងលើនេះ មិនត្រឹមតែនិយមលេងនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ បើក្រឡេកទៅមើលប្រទេសមួយចំនួននៅលើពិភពលោកក៏និយមលេង ត្រេន (Trend) មួយនេះផងដែរ។ ក្នុងនោះ កញ្ញា មីណា (Mina) ដែលជាសិល្បការិនីមួយរូបស្ថិតនៅក្រោមផលិតកម្ម ខេវីអ៊ីនធឺធិនមែន (K’ve Entertainment) ដែលជាផលិតកម្មក្រោមការវិនិយោគរបស់កូរ៉េ ក៏បានចូលរួមលេង ត្រេន (Trend) មួយនេះដូចគ្នាដែរ ។
ដ្បិតថាតារាស្រីខាងលើ ជាតារាស្រីដែលតែងតែបង្ហាញស្ទីលថ្មីប្លែកជាមួយការតុបតែងខ្លួនបែបកូរ៉េក៏ពិតមែន ប៉ុន្តែបន្ទាប់ពី មានការចូលរួមលេង និងបានបង្ហោះខ្លីបវីដេអូនៅលើបណ្តាញសង្គមផ្លូវការរបស់ កញ្ញា មីណា (Mina) ទាក់ទងនឹង ត្រេន (Trend) មួយនេះរួច ឃើញថាមានការសាទរពីមហាជនយ៉ាងច្រើនកុះករ។ យ៉ាងណាមិញ ក្រោយពេលមានការគាំទ្រយ៉ាងច្រើនលើសលប់ពីសំណាក់អ្នកគាំទ្របែបនេះ តារាស្រីខាងលើក៏បានធ្វើការអរគុណទៅកាន់មហាជនដែលស្រឡាញ់ការស្លៀកសម្លៀកបំពាក់ខ្មែរ ជាមួយនឹងការថត ត្រេន (Trend) ទង់ជាតិនេះផងដែរ ៕