ផាក ជីយ៉ន (Park Ji-yeon) ដែលជាសមាជិកក្រុមចម្រៀងនារីកូរ៉េ ធីអារ៉ា (T-ara) គឺជាតារាចម្រៀងដ៏មានប្រជាប្រិយភាព និងបានសាងភាពល្បីល្បាញនៅលើវិស័យមួយនេះតាមរយៈបទចម្រៀងល្បីៗជាច្រើនក្នុងនោះរួមមាន រ៉ូលីផូលី (Roly-Poly), ខ្រាយខ្រាយ (Cry Cry), ណាំបឺណាញ (Number Nine) , ស៊ូហ្គឺហ្វ្រី (Sugar Free) ថែមទាំងបានបន្សល់ទុកស្នាដៃខ្សែភាពយន្តភាគនិងខ្សែភាពយន្តខ្នាតធំមួយចំនួនទៀតផងដែរ ។
យ៉ាងណាមិញបើងាកទៅចាប់អារម្មណ៍ស្នេហារបស់តារាស្រីរូបនេះវិញ ឃើញថាជាសេ្នហាដែលកើតចេញពីការណែនាំរបស់អ្នកជិតស្និទ្ធិ ដោយបានចាប់ផ្តើមស្នេហាជាមួយអត្តពលិកកីឡាបេស្បលនៅចុងឆ្នាំ 2021 និងបានវិវត្តស្នេហាជាមួយគ្នាយ៉ាងស៊ីជម្រៅ រហូតមកដល់ខែកុម្ភៈ ឆ្នាំ 2022 តារាចម្រៀងរូបនេះបានប្រកាសដំណឹងល្អពីការរៀបអាពាហ៍ពិពាហ៍នៅតាមបណ្តាញសង្គមថា នឹងចូលរោងការនៅក្នុងខែធ្នូ ឆ្នាំ 2022។ ដោយឡែក យោងតាមរយៈទីស្នាក់ការពត៌មាន ជេធីប៊ីស៊ីញូវ (JTBC News) បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី 5 ខែតុលា ថា ផាក ជីយ៉ន (Park Ji-yeon) និងស្វាមីដែលជាអត្តពលិកខាងលើនេះ បានលែងលះគ្នាហើយកាលពីខែកញ្ញាកន្លងទៅ ៕