កាលពីថ្ងៃទី 04 ខែធ្នូ ឆ្នាំ 2021 ជីន សមាជិកក្រុម ប៊ីធីអេស (BTS) បានបញ្ចេញបទចម្រៀងទោលជាលើកដំបូងក្រោមចំណងជើងថា ស៊ុបភើធូណា (Super Tuna)។ ដោយឡែកកាលពីថ្ងៃទី 13 ខែតុលា វេលាម៉ោង 08.00 ន. (ម៉ោងក្នុងប្រទេសកូរ៉េ) បទ ស៊ុបភើធូណា (Super Tuna) ស្រាប់តែផ្ទុះភាពល្បីល្បាញសារជាថ្មី ដោយបានជាប់លេខ 1 នៅលើតារាងបទចម្រៀងដ៏ពេញនិយមរបស់ អាយធូន (iTunes) យ៉ាងហោចណាស់ 57 តំបន់ រួមមាន សហរដ្ឋអាមេរិក ជប៉ុន ប្រេស៊ីល និង អូស្ត្រាលីជាដើម។ បទនេះទៀតសោត ថែមទាំងបានជាប់លេខ 1 នៅលើតារាង ឌាលីឌីជីថលសីងហ្គលឆាត (daily digital singles chart) របស់ អូរីខន (Oricon) (ថ្ងៃទី 11 តុលា) ក្នុងប្រទេសជប៉ុន និងលេខរៀងទី 90 នៅលើតារាង គ្លូបលថប់សង (Global Top Songs) ប្រចាំថ្ងៃ របស់ ស្ព៊ធីហ្វាយ (Spotify) ថែមទៀតផង ។
ដោយឡែកកាលពីពេលថ្មីៗនេះ ផលិតកម្ម ប៊ីកហីតម្ញ៉ូសីក (BIGHIT MUSIC) បានចេញមកប្រកាសថា ជីន នឹងបញ្ចេញបទចម្រៀងទោលថ្មីមួយទៀតដែលមានឈ្មោះថា ហែបភី (Happy) ដោយបានកំណត់ថ្ងៃចេញរួចរាល់ហើយ គឺនៅថ្ងៃទី 15 ខែវិច្ឆិកា វេលាម៉ោង 14.00 ន. (ម៉ោងក្នុងប្រទេសកូរ៉េ) ៕