ខេត្តកំពង់ឆ្នាំង ៖ 

បុរសម្នាក់ បានស្លាប់នៅកន្លែងកើតហេតុ ហើយ គេសង្ស័យថាឆក់ខ្សែភ្លើងដែលហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។  ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡេយុំាង ជាង ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិវៀតណាមរសនៅក្នុង ភូមិ.ឃុំ កើតហេតុខាងលើ ។ 

បើយោងតាមសាក្សីនៅកន្លែងកើតហេតុខាងលើ បានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញបុរសខាងលើ យកម៉ូទ័រស្វាន ដើម្បីធ្វើជន្ទល់ទប់សសរផ្ទះ តែចៃដន្យអាក្រក់ កំពុងស្វាន ត្រូវភ្លើងអគ្គិសនីឆក់ បណ្ដាលឲ្យប្រកាច់ស្លាប់ភ្លាមៗនៅកន្លែង ។ 

ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចមូលដ្ឋាន បានចុះពិនិត្យធ្វើកោសល្យវិច្ច័យ និងបញ្ជាក់ថាជនរងគ្រោះពិតជាបានឆក់ខ្សែភ្លើងស្លាប់ពិតប្រាកដមែន ។  បច្ចុប្បន្ន សមត្ថកិច្ច បានធ្វើកំណត់ហេតុប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕