ក្រោយពេលបិទបញ្ចប់កម្មវិធីប្រកួតសម្រស់ បវរកញ្ញាចក្កវាឡ ឆ្នាំ២០២៤ កាលពីពេលថ្មីៗនេះ ដោយមានអ្នកនាង ប្រាសាទ ដាវីន ដណ្តើមបានតំណែងកំពូល ៣០ រូបចុងក្រោយនៅវគ្គផ្តាច់ព្រ័ត្រ អ្នកស្នេហាវិស័យប្រកួតសម្រស់ក៏បាននឹងកំពុងតាមដានកម្មវិធីប្រកួតសម្រស់ពីរផ្សេងទៀតផងដែរ ដែលក្នុងនោះក៏មានបវរកញ្ញាតំណាងឱ្យប្រទេសកម្ពុជាចូលរួមប្រកួតដណ្តើមជ័យលាភីជាមួយបវរកញ្ញាមកពីជុំវិញពិភពលោក។ កម្មវិធីប្រកួតសម្រស់ដែលកំពុងធ្វើឡើងស្របពេលជាមួយគ្នានេះមានដូចជា ៖

1. កម្មវិធី Miss Intercontinental 2024 ដែលប្រទេសអេហ្ស៊ីបធ្វើជាម្ចាស់ផ្ទះ។ ក្នុងនោះបេក្ខភាពដែលកំពុងតំណាងឱ្យកម្ពុជាចូលរួមប្រកួតនៅក្នុងកម្មវិធីនេះ គឺ កញ្ញា ផន ស្រីពី។ ស្រីពី នឹងត្រូវចូលរួមប្រកួតវគ្គសំខាន់ៗមួយចំនួនដូចជា វគ្គឈុតហែលទឹក នៅថ្ងៃទី ២៦ ខែវិច្ឆិកា, វគ្គឈុតតំណាងជាតិ នៅថ្ងៃទី ១ ខែធ្នូ និងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៤ ។

2. កម្មវិធី Miss Planet International 2024 ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្នុងនោះ បេក្ខភាពដែលកំពុងតំណាងឱ្យកម្ពុជាចូលរួមប្រកួតនៅក្នុងកម្មវិធីនេះ គឺ កញ្ញា ដេត ស្រីនាថ។ ស្រីនាថ នឹងត្រូវចូលរួមប្រកួតវគ្គសំខាន់ៗមួយចំនួនដូចជា វគ្គឈុតហែលទឹក និងឈុតរាត្រីសមោលសរនៅថ្ងៃទី ២៣ ខែវិច្ឆិកា និងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ។

ដូចនេះ បងប្អូនដែលសេ្នហាវិស័យប្រកួតសម្រស់ កុំភ្លេចចូលរួមគាំទ្រ និងផ្តល់ជាកម្លាំងចិត្ត ដល់បេក្ខភាពតំណាងឱ្យកម្ពុជាទាំងពីររូបនេះផង នៅក្នុងដំណើរឆ្ពោះទៅដណ្តើមមកុដនៅលើឆាកអន្តរជាតិយ៉ាងស្វិតស្វាញនេះ ៕