ភ្នំពេញ ៖ 

យុវជនម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីអង្គុយហូបអី ត្រូវបានក្មេងទំនើង១ក្រុមមកវាយ ធ្វើឲ្យយុវជនរងគ្រោះជិះម៉ូតូដេញតាមវាយវិញ ក៏ជ្រុលទៅបុករបាំងថ្ម ដួលរងរបួសធ្ងន់ ។ ករណីខាងលើនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង4:30នាទីទៀបភ្លឺឈានចូលថ្ងៃទី 22 ខែវិច្ឆិកា ឆ្នាំ2024 ស្ថិតនៅតាមបណ្ដោយផ្លូវព្រះសីហនុ សង្កាត់ចតុមុខខណ្ឌូនពេញ ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះ ម្នាក់ បានអង្គុយរហូបអី នៅមុខវត្តបទុម ។ ក្រោយមក ស្រាប់តែគេឃើញមុខក្មេងទំនើងមួយក្រុមជិះម៉ូតូជាច្រើនគ្រឿង បានមកឈប់ហើយវាយទៅលើជនរងគ្រោះ បណ្ដាលឲ្យមានរបួសស្នាម រួចបើកម៉ូតូរត់គេចខ្លួន។ ភ្លាមនោះដែរ ជនរងគ្រោះក៏បានឡើងជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1KO-6447 ជិះប្រដេញពីក្រោយ រហូតមកដល់ចំណុចផ្លូវព្រះសីហនុ ទល់មុខនិងក្រុមហ៊ុនសែលខាត ក៏ជ្រុលចង្កូតទៅបុកឃឿនផ្លូវ បណ្ដាលឱ្យដួលរងរបួសធ្ងន់ ។

ភ្លាមនោះដែរ ពលរដ្ឋ ក៏បានទាក់ទងហៅរថយន្តសាមុយ ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាម ៗ។ ចំណែកឯក្មេងទំនើងទាំងនោះ ក៏បានបើកម៉ូតូគេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់ ក៏បានយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលសង្កាត់ចតុមុខរ ង់ចាំក្រុមគ្រួសារមកទទួលនៅពេលក្រោយ ។