ខេត្តកណ្ដាល ៖

ព្រោះតែញៀនល្បែង ធ្វើឲ្យបុរសម្នាក់ ហ៊ានដាច់ចិត្តសម្លាប់ប្រពន្ធនិងកូន ហើយចុងក្រោយចងក បញ្ចប់ជីវិតខ្លួនឯងនៅថ្ងៃទី២៣.វិច្ឆិកា.ឆ្នាំ២០២៤ វេលាម៉ោង ០៦:៤០នាទីព្រឹក នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិព្រែកផ្ដៅ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ជនរងគ្រោះចំនួន ០៣នាក់ ប្រពន្ធម្នាក់និងកូន២នាក់។ ជនសង្ស័យ ដែលត្រូវជាប្ដី និងត្រូវជាឪពុកកុមារារងគ្រោះ មានឈ្មោះ វុធន សុខចាន់ ភេទប្រុស អាយុ ៣៤ឆ្នាំជនជាតិខ្មែរ មុខរបរ គ្រូបង្រៀន ជានាយកសាលាបឋមសិក្សាសិរីជ័យមង្គល បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង ។

តាមការបំភ្លឺពីឈ្មោះ អោម ទូច ត្រូវជាឪពុក និងជាជីតារបស់ជនរងគ្រោះ និង ឈ្មោះ ឈឹម យិន ត្រូវជាម្តាយនិងជីដូនរបស់ជនរងគ្រោះ បានឱ្យដឹងថា កាលពីឆ្នាំ២០២១ ជនរងគ្រោះ និងជនសង្ស័យ បានខ្ចីប្រាក់ពីមីក្រូហិរញ្ញវត្ថុចំនួន ៣០.០០០ដុល្លារ (បីម៉ឺនដុល្លារអាមេរិក) ដើម្បីយកមកសាងសង់ផ្ទះ ដោយដាក់ប្លង់ដីផ្ទះ និងមានមុខរបរគ្រូបង្រៀនជាសំអាង។ ក្រោយពីធ្វើផ្ទះរួច ជនរងគ្រោះ ជាប្រពន្ធនិងជនសង្ស័យជាប្ដី ចាប់ផ្ដើមចេះលេង ល្បែងស៊ីសង ដោយជនសង្ស័យជាប្ដី លេងល្បែងជល់មាន់ ឡូតូតាមអនឡាញ និងចាក់កន្ទុយលេខឆ្នោតវៀតណាមជាមួយមេឆ្នោតតាមរយៈទូរស័ព្ទ ។ ចំណែកជនរងគ្រោះជាប្រពន្ធ ក៏លេងល្បែងឆ្នោតវៀតណាមដូចគ្នា ដោយចាក់តាមរយៈទូរស័ព្ទដៃ។ តាំងពីពេលនោះមក ជនរងគ្រោះនិងជនសង្ស័យជាប្ដី ចាប់ផ្ដើមខ្ចីចងការប្រាក់ឯកជន ពីអ្នករកស៊ីចងការប្រាក់តាមភូមិជាច្រើននាក់ ។ 

ដល់ឆ្នាំ២០២២ ជនរងគ្រោះ និងជនសង្ស័យជាប្ដី បានមកសុំខ្ចីប្លង់ដីពីម្ដាយដើម្បីដាក់ យកលុយពីមីក្រូរញវត្ថុបន្ថែមទៀត ក្នុងពេលនោះម្ដាយក្មេកឈ្មោះ ឈិម យន បានអង្វរ ជនសង្ស័យឈ្មោះ វុធ សុខចាន់ ជាកូនប្រសារឲ្យឈប់លេងល្បែងបន្តទៀត តែជន សង្ស័យមិនស្ដាប់ ដោយគាត់ជាម្ដាយ ឧស្សាហ៍ឃើញបុគ្គលិកមីក្រូហិរញវត្ថុមកទារ ប្រាក់ រហូត ។  រហូតដល់ថ្ងៃទី២៣.វិច្ឆិកា.ឆ្នាំ២០២៤ វេលាម៉ោង០៦:៤០នាទីព្រឹក ម្ដាយជនរងគ្រោះ បានឃើញទ្វាផ្ទះរបស់ជនរងគ្រោះបិទ មិនឃើញគ្រួសារជនរងគ្រោះចុះពីលើផ្ទះ ។

គាត់ ក៏ឡើងទៅគោះទ្វាស្រែកហៅ តែមិនមានលឺអ្នកណាឆ្លើយ ដោយមានការសង្ស័យ គាត់ ក៏ទូរស័ព្ទហៅកូនៗ និងចៅឲ្យមកជួយមើល ពេលមកដល់គាត់ ក៏បាននាំគ្នាកាត់សោរបន្ទប់ក្រោមផ្ទះ ឃើញម៉ូតូ និងកង់របស់ជនរងគ្រោះនៅធម្មតា រួចក៏បន្តទៅយកជណ្ដើរដែក ឡើងទៅគាស់បង្អួច និងអារចំរឹងបង្អួចដើម្បីចូលទៅក្នុងផ្ទះ ក៏ឃើញកូនស្រីនិងចៅៗដេកស្លាប់លើគ្រែពូក និងកូនប្រសារ(ជនសង្ស័យ)ចងក ស្លាប់នៅធ្នឹមដំបូលផ្ទះក្នុងបន្ទប់ ឃើញដូច្នេះ ពួកគាត់ក៏បានផ្អើលឆោរឡោដល់អ្នកភូមិ និងរាយការណ៍ដល់សមត្ថកិច្ចប៉ុស្ដិ៍ តែម្ដង ៕