កាលពីថ្ងៃទី២៣ ខែវិច្ឆិការ ឆ្នាំ២០២៤នេះ ក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ១០០០នាក់ និងមន្រ្តីអគ្គនាយកដ្ឋានរតនាគារជាតិ ១០០នាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ការទទួលពាក្យចាប់ពីថ្ងៃទី៧ ខែតុលា ដល់ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បេក្ខជនដែលបានដាក់ពាក្យចូលក្នុងប្រព័ន្ធសរុបចំនួន ១៥, ៥៨៥ នាក់ ។

បេក្ខជនដែលមានសិទ្ធិប្រឡងប្រជែង សរុបចំនួន ៥, ៦៣៧ នាក់ (ស្រី ២,៤៣៦ នាក់) ។ ការប្រឡងប្រជែងជ្រើសរើសមន្រ្តីអគ្គនាយកដ្ឋានរតនាគារជាតិ ចំនួន១០០នាក់ មានបេក្ខជនមានឈ្មោះប្រឡងចំនួន ១០៩នាក់។ ការប្រឡងប្រជែងនេះ ប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមជ្រើសរើស និងកាត់វិញ្ញាសារពី លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ​ ។ 

•ក្នុងថ្ងៃប្រឡង គណៈកម្មការប្រឡង រៀបចំឆែកបេក្ខជនមុនចូលបន្ទប់ប្រឡង និងហាមឃាត់រាល់ សំណៅឯកសារ ឧបករណ៍អេឡិចត្រូនិក ទាំងបេក្ខជន និងក្រុមការងារពាក់ព័ន្ធ មិនឲ្យមានក្នុងបរិវេណមណ្ឌលប្រឡង។ ដើម្បីជាការធានា ការប្រឡងប្រជែងជ្រើសរើសមន្រ្តីទាំងនេះ នឹងឈរលើ គោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ។

គួរបញ្ជាក់ថា ក្នុងដំណើការប្រឡងនិងដំណាក់កាលកំណែ ក្រោយការប្រឡង គឺមានការចូលរួមសង្កេតការណ៍ជាប្រចាំពី អង្គភាពប្រឆាំងអំពើពុករលួយ (១៨០រូប ), សហភាពសហព័ន្ធយុវជនកម្ពុជា, តំណាងសាកលវិទ្យាល័យ (១០ ស្ថាប័ន), តំណាងមហាជន (១០នាក់មួយមណ្ឌល), អ្នកសារព័ត៌មាន (១០ស្ថាប័ន) និងយន្តការផ្ទៃក្នុង របស់គណៈកម្មការប្រឡង គឺអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ ៕