ជាមួយនឹងកំពូលអ្នកឯកទេសផ្នែកបច្ចេកវិទ្យាព័ត៌មានលំដាប់ពិភពលោក មានដូច បានរួមគ្នារៀបចំ កម្មវិធីសិក្ខាសាលាក្រោមចំណងជើង “ការបង្កើតសហគ្រាសដ៏ឆ្លាតវៃដើម្បីដោះស្រាយនូវបញ្ហាបច្ចេកវិទ្យាព័ត៌មាន ក្នុងគោលបំណងបង្កើនកំណើនការអភិវឌ្ឍន៍និងប្រសិទ្ធិភាព”ដើម្បីបង្កើតការយល់ដឹងអំពីការគំរាមកំហែងតាមអ៊ីនធឺណិតដែលប៉ះពាល់ដល់ទ្រព្យសម្បត្តិឌីជីថលនៅក្នុងសហគ្រាស នៅក្នុងព្រឹត្តិការណ៍នេះមានការពន្យល់បកស្រាយពីវាគ្មិនដែលពោរពេញទៅដោយដំណោះស្រាយពីក្រុមហ៊ុនITល្បីៗ និងការពិភាក្សាអំពីនិន្នាការនៃយុគសម័យរបស់ពិភពលោក IT នាពេលអនាគត បន្ថែមពីនេះ នៅមានការផ្ដល់ឱកាស អោយបណ្ដាអ្នកចូលរួមទាំងអស់បានសាកសួរ ដែលដឹកនាំដោយ Mr. Wongviwat Siritasanakul ជា ជំនួយការអគ្គនាយកជាន់ខ្ពស់ផ្នែកកែតម្រូវបច្ចេកវិទ្យាឌីជីថលក្រុមហ៊ុន YIP IN TSOI & CO.,LTD ជាអ្នកថ្លែងសុន្ទរកថាបើកពិធី ព្រមជាមួយតំណាងដែលមកពីវិស័យរដ្ឋ និងឯកជនបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការចូលរួមជាច្រើននាក់ ប្រព្រឹត្តទៅនៅសណ្ឋាគា Sunway Hotel Phnom Penh។ Mr. Wongviwat Siritasanakul ជា ជំនួយការអគ្គនាយកជាន់ខ្ពស់ផ្នែកកែតម្រូវបច្ចេកវិទ្យាឌីជីថលក្រុមហ៊ុន YIP IN TSOI & CO.,LTD បានបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍កម្មវិធីមួយនេះ ពួកយើងបានទទួលការសហការយ៉ាងល្អល្អ ពីសំណាក់ដៃគូសហការរបស់ពួកយើង ដូចជា
•Allied Telesis ជា Brandដែលឈានមុខគេផ្នែកបណ្ដាញ ( Internet of Things)
•I-Sprint ជាអ្នកជំនាញក្នុងប្រព័ន្ធផ្ទៀងផ្ទាត់ និងបញ្ជាក់អត្តសញ្ញាណឌីជីថល (Digital Identity)
•Proxmoxដែលជាវេទិកាគ្រប់គ្រងកម្មវិធីដែលគេអាចទាញយកដោយបើកចំហដែលល្អឥតខ្ចោះសម្រាប់ការនិម្មិតរបស់សហគ្រាស។
•Sangforដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកជាក្រុមហ៊ុនផលិតហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានផ្នែកព័ត៌មានវិទ្យា cloud និងដំណោះស្រាយសុវត្ថិភាពការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត និងជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនកំពូលទាំង5 នៅ APAC ដែលទទួលបានការជឿទុកចិត្តពី សហគ្រាសធំៗ។ បច្ចុប្បន្នវាដំណើរការនៅក្នុងប្រទេសចំនួន 14 នៅទូទាំងអាស៊ីប៉ាស៊ីហ្វិក EMEA និងអាមេរិកខាងត្បូង ជាមួយនឹងសេវាកម្ម 24 ម៉ោង ។
• Sophos ជាក្រុមហ៊ុនមកពីប្រទេសអង់គ្លេស ឯកទេសផ្នែកសូហ្វវែរនិងហាតវែរផ្នែកសុវត្ថិភាពដែលមានទម្រង់ផ្សេងៗគ្នាជាច្រើន ។
Mr. Wongviwat បានថ្លែងបិទពិធីថា
“ពួកយើងសង្ឃឹមថាក្រោយចប់ការប្រជុំនៅថ្ងៃនេះ លោកអ្នកនឹងមានការបង្កើនការប្រុងប្រយ័ត្ននៃបញ្ហាសុវត្ថិភាពតាមអ៊ីនធឺណិតច្រើនឡើង ដែលអាចនាំយកព័ត៍មាននិងចំណេះដឹងដែលបានទទួលពីវាគ្មិន ទៅប្រើប្រាស់បានក្នុងសហគ្រាសរបស់លោកអ្នក ក្នុងនាមជាតំណាងរបស់ក្រុមហ៊ុនYip In Tsoi & Co., Ltd. ពួកយើងសន្យាថា នឹងខិតខំប្រឹងប្រែងអភិវឌ្ឍន៍្សសេវាកម្មយ៉ាងខ្ជាប់ខ្ជួន ដោយព្យាយាមរុករកផលិតផលIT Solutions ដែលមានគុណភាពដើម្បីផ្ដល់ជូនអោយអតិថិជនប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពនិងជឿជាក់លើ សុវត្ថិភាពពាក់ព័ន្ធនឹងបញ្ហាដែលប៉ះពាល់ដល់ទ្រព្យសម្បត្តិឌីជីថលក្នុងសហគ្រាសរបស់លោកអ្នក”
គួរបញ្ជាក់ថា Yip In Tsoi ចាត់ទុកថាជាអ្នកផ្ដល់សេវាកម្មនិងអភិវឌ្ឍន៍ដំណោះស្រាយបញ្ហា បច្ចេកវិទ្យាព័ត៌មានដ៏ធំនៅក្នុងប្រទេសថៃ ដែលបើកដំណើរការអាជីវកម្មជិត100ឆ្នាំមកហើយ។ ក្នុងទសវត្សរ៍កន្លងមកពួកយើងបានពង្រីកបណ្ដុះបណ្ដាលជំនាញរបស់ ពួកយើងទៅកាន់ប្រទេសនៅអាស៊ីដែលមានដូចជាកម្ពុជា មីយ៉ាន់ម៉ា និងឡាវ (CLM) ជាមួយនឹងក្រុមអ្នកជំនាញជាង 700 នាក់ យើងផ្តល់ជូននូវសេវាកម្មចម្រុះជាច្រើន រួមមាន ការផ្ដល់ការប្រឹក្សាដល់អជីវករផ្នែកបច្ចេកវិទ្យាដំណោះស្រាយបញ្ហាគណនេយ្យបញ្ហាធនាគារការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន និងបណ្ដាញដែលគ្របដណ្ដប់និងត្រូវតាមតម្រូវការការប្រើប្រាស់ ដំណោះស្រាយសេវាកម្មខ្លោដ ការរក្សាសុវត្ថិភាពតាមអ៊ីនធឺណិតនិងនិងការឃ្លាំមើល រួមទាំងបច្ចេកវិទ្យាផ្សេងៗដែលចាំបាច់ក្នុងការដំណើរការអជីវកម្មផងដែរ ៕