តារាប្រុសសង្ហា ហេង នរៈកក្កដា នៅថ្ងៃទី១១ វិច្ឆិកា នេះលោកបានបង្ហាញរូបភាពជាច្រើនសន្លឹក ដោយបានបញ្ជាក់ប្រាប់ពិភពលោកថា លោកឈប់ឯកាហើយ។ ដោយលោកដឹកដៃកូនក្រមុំរូបស្អាត ដែលមាន ឈ្មោះថា លី លីស្សា ចូលក្នុងពិធីចូលចែចូវ ដោយមានភ្ញៀវទាំងក្នុង និងក្រៅសិល្បៈ និងចាសទុំទាំងសងខាង ។
ក្នុងថ្ងៃមង្គលខ្លួនកូនកំលោះ កូនក្រមុំបានបង្ហាញនូវស្នាមញញឹម ដែលពោលពេញដោយសុភមង្គល។ ចំពោះថ្ងៃចូលរោងជ័យ អ្នកទាំងពីរមិនទាន់បង្ហាញពីភាព ពេលវេលាឲ្យច្បាស់លាស់នោះទេ។ ប៉ុន្តែទោះជាយ៉ាងណា អ្នកគាំទ្រ ទាំងអស់ក៏សូម ជូនពរឲ្យអ្នកទាំងពីរបានជួបប្រទះ តែសេចក្ដីសុខ សូមភមង្គលគ្រប់ប្រការ ក្នុងដំណើរជីវិតគូនេះ ៕
លោកលើកឡើងថា "បើថ្ងៃណាមួយខ្ញុំអស់ចិត្តនឹងសិល្បៈ ខ្ញុំឈប់ធ្វើអ្នកសិល្បៈមួយជីវិត!”។ ចំពោះមូលហេតុចម្បង អំពីបំណងនេះ តារាប្រុស និងជាកីឡាករឆ្នើមក្នុងក្រុមបាល់ទាត់មហាហង្សបានលើកឡើងទៀតថា ដោយសារតែលោកមើលឃើញថា បុគ្គលមួយចំនួនតូច បាននិងកំពុងធ្វើឲ្យខូចតម្លៃសិល្បៈទាំងមូល ពោលគឺមានតែរឿងហែកហួរគ្នា និងខ្វះការសាមគ្គីរវាងគ្នា និងគ្នា ក៏ដូចជាសិល្បករ និងសិល្បករ ដែលជ្រកក្រោមដំបូលសិល្បៈតែមួយ។
"សិល្បៈខ្មែរសព្វថ្ងៃ មួយចំនួនតូច មានតែរឿងហែកគ្នាទៅវិញទៅមក គ្មានពាក្យថាសាមគ្គីសោះ!”។ កក្កដា ថ្លែង ។ ចំណុចគួរចាប់អារម្មណ៍ នៅមុនការលើកឡើងពីលទ្ធភាពដែលអាចដើរចេញពីសិល្បៈរបស់លោក ហេង នរកក្កដា នាពេលនេះ មានករណីមួយចំនួនបានកើតឡើងក្នុងសង្គមសិល្បៈ ក្នុងនោះរួមមាន៖ ករណី ពេជ្រ សូលីកា មានជម្លោះយ៉ាងក្ដៅគគុកជាមួយកញ្ញា បេនីយុំាង និងកញ្ញា ថៃ នារីសុជាតា ពីរឿងពាក់ព័ន្ធនឹងគូដណ្ដឹងរបស់ សូលីកា ដែលដើមឡើយជាសង្សារចាស់របស់ ថៃ នារីសុជាតា។ ជម្លោះពួកគេ រហូតដល់ការប្រើពាក្យអាសគ្រាមដាក់គ្នាទៀតផង ។